បាល់ទាត់

ឥណ្ឌូនេស៊ី ត្រៀមទទួលកីឡាករ ២នាក់បងប្អូនលេងនៅលីគជប៉ុន ចូលក្នុងក្រុមជម្រើសជាតិ

ជាដំណឹងល្អមួយសម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលអាចមានលទ្ធភាពនាំយកកីឡាករសញ្ជាតិជប៉ុន ២នាក់ និងកំពុងប្រកបអាជីពនៅលីគកំពូល និងលីគលំដាប់ទី២ ជប៉ុន មកចូលរួមពោលគឺកីឡាករបងប្អូនភ្លោះ Riki Matsuda និង Riku Matsuda 

ជាការពិតដ្បិតកីឡាករបាល់ទាត់ទាំងពីររូបខាងលើ បានទទួលកំណើតធំលូតលាស់ និងស្នាក់នៅប្រទេសជប៉ុនតាំងពីតូចមកក្តី ប៉ុន្តែមានសាច់ឈាមជាជនជាតិឥណ្ឌូនេស៊ី ពោលគឺមានឪពុកជាជនជាតិឥណ្ឌូនេស៊ីផ្ទាល់តែម្តង។

បងប្រុស Riki Matsuda បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Ventforet Kofu សមាជិកនៃលីគលំដាប់ទី២ ជប៉ុន ដោយលេងក្នុងតំណែងខ្សែប្រយុទ្ធកណ្តាល (រូបខាងក្រោមទី១) ចំណែកឯប្អូនប្រុសវិញ Riku Matsuda ប្រកបអាជីពនៅលីគកំពូលជប៉ុនជាមួយក្លិប Cerez Osaka ដោយមាននាទីជាខ្សែការពារ (រូបខាងក្រោមទី២) ។

ថ្លែងក្នុងកិច្ចសម្ភាសន៍កន្លងទៅថ្មីជាមួយកាសែតក្នុងប្រទេសជប៉ុន បងប្រុស Riki Matsuda បានបង្ហាញចំណាប់អារម្មណ៍ថា បើមានឳកាសរូបគាត់សង្ឃឹមអាចពាក់អាវជម្រើសជាតិឥណ្ឌូនេស៊ី ទាំងពីរនាក់បងប្អូននៅក្នុងទីលានប្រកួត។

គួរឲ្យដឹងដែលថាពីរនាក់បងប្អូនភ្លោះដែលកើតនៅឆ្នាំ១៩៩១ ខាងលើ ដ្បិតលេងនៅលីគជប៉ុនជាមួយគ្នាតាំងពីផ្តើមអាជីមកក្តី ប៉ុន្តែពុំដែលទទួលបានឳកាសចូលលេងឲ្យជម្រើសជាតិជប៉ុនឡើយ ដូច្នេះក៏មិនមែនជាបញ្ហាចោទខ្លាំងសម្រាប់សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ក្នុងការស្នើសុំពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងការនាំមករួមក្រុមជម្រើសជាតិនាពេលខាងមុខ៕

ខាងក្រោមជារូបភាពបង្ហាញដោយបងប្អូនទាំងពីរនាក់កាលនៅកុមារភាពក្នុងសម្លៀកបំពាក់ឥណ្ឌូនេស៊ីៈ

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628