បាល់ទាត់

PSSI ផ្ដល់ជម្រើស​ឲ្យ​លីគ​កំពូលឥណ្ឌូនេស៊ី​លេង​ឡើង​វិញ​ថ្ងៃ​ទី០១កញ្ញា

សមាគមបាល់​ទាត់​ឥណ្ឌូនេស៊ី(PSSI) បាន​ផ្ដល់ជម្រើស​ឲ្យ​ក្របខ័ណ្ឌ Indonesia’s Liga 1ចាប់​ផ្ដើម​ម្ដង​ទៀត​ក្នុង​កញ្ញា​ឬ​ក៏​តុលា​ក្នុង​ឆ្នាំ​នេះ។

ខណៈ​ដែលគ្រោង​ចាប់​ផ្ដើម​ជំហរថ្មី​ដើម្បី​កំណត់​ពេល​លេង​ពាន Liga1 និង​Liga2 ឡើង​វិញ​ពួគ​គេ​បាន​ចូល​រួម​ប្រជុំជាមួយ PSSI ដោយ​មាន​អ្នក​តំណាង​មក​ពី​ក្លិប​ទាំងអស់ និង​អ្នក​ពាក់ព័ន្ធក្នុងសប្ដាហ៍​នេះ។

ការ​ប្រជុំមនេះ​ក៏មាន​ការ​ចូលរួម​ពី​ប្រធានសមាគមបាល់​ទាត់​ឥណ្ឌូនេស៊ី​​Mochamad Iriawan អនុប្រធាន Iwan Budianto និង​សមាជិកគណៈកម្មធិការទាំងអស់​ព្រម​ទាំងមន្រ្តី​អ្នក​រៀប​ចំ​ការ​ប្រកួត​លីគ PT Liga Indonesia Baru (LIB)ផង​ដែរ។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់​ទាត់​ឥណ្ឌូនេស៊ី​លោក Yunus Nusi បាននិយាយ​ថា៖ “​យើង​ផ្ដល់​ជម្រើស​ឲ្យ​ចាប់​ផ្ដើម​ការ​ប្រកួតឡើង​វិញ​ក្នុង Liga 1​និង​Liga 2 ថា​តើ​ខែ​កញ្ញាឬ​ក៏​តុលា​ក្នុង​ឆ្នាំ​នេះ។​ហើយ​ការ​ប្រកួត​នឹង​ត្រូវលេង​លើ​កោះជ្វាទាំងអស់​ឬ​ក៏​យ៉ាងណា”។

ក្នុង​កិច្ចប្រជុំ​នេះ! ក៏មានការពិភាក្សាអំពីប្រាក់ឧបត្ថម្ភ និងការផ្សព្វផ្សាយ និងការកាត់ក្រុមបាត​តារាងចេញផងដែរ។ ពិតណាស់! រាល់ការសម្រេចចិត្តទាំងអស់នេះនឹងត្រូវផ្តល់សច្ចាប័នដោយ PSSI Exco ។ Yunus ចង្អុលបង្ហាញថា ការសម្រេចស្តារលីកនេះឡើងវិញគឺធ្វើឡើងដោយសារតែផលប្រយោជន៍ជាតិ ស្រប​ពេលឮឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម ២០ (FIFA Under-20 World Cup) ឆ្នាំរបស់ FIFA នៅឆ្នាំក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628