បាល់ទាត់

Ighalo៖​បើ​ការរើសអើងពូជសាសន៍ណាមួយកើត​ឡើង​ចំពោះខ្ញុំ!​ខ្ញុំនឹង​ដើរចេញ​ពី​ទីលាន

Odion Ighalo បាននិយាយថា​គាត់​នឹងដើរ​ចេញ​ពី​ទីលានអំឡុង​ការ​ប្រកួត​ណាមួយរបស់ Manchester United ប្រសិន​បើ​គាត់​ទទួល​បាន​ការ​រើសពូជសាសន៍​ណាមួយ។

ពេល​សួរ​អំពី​គំនិត​លើ​ការ​រើស​អើងពូជសាសន៍​ ពណ៌សម្បុរ និង​គ្រប់យ៉ាង​ដែល​កើត​ឡើង​នៅ​ចំពោះមុខមិន​ល្អ គាត់​បាននិយាយក្នុង​ទូរទស្សន៍ SkySport ថា៖” គ្មាននរណាម្នាក់គួរអត់ឱនចំពោះការរើសអើងជាតិសាសន៍ឡើយ។ យើងទាំងអស់គ្នាជាមនុស្ស។ ទោះបីស្បែករបស់យើងមានពណ៌ខុសគ្នា យ៉ាងណាក៏ដោយយើងទាំងអស់គ្នានា យើងរស់នៅក្នុងពិភពលោកតែមួយ តែមួយដូចគ្នា”។

“ ខ្ញុំមិនពេញចិត្តនឹងការរើសអើងជាតិសាសន៍ទេ ប៉ុន្តែក្នុងពេលតែមួយនេះ ខ្ញុំក៏មិនពេញចិត្តនឹងកុបកម្មបែបនេះដែរ(សម្ដៅលើស្ថានភាពនៅអាមេរិក)។

“ប្រសិនបើវាជាការរើសអើងជាតិសាសន៍កើតឡើងចំពោះខ្ញុំ [អំឡុងពេលប្រកួត] ខ្ញុំនឹងរាយការណ៍ទៅអាជ្ញាកណ្តាល ហើយមើលថាតើពួកគេធ្វើយ៉ាងម៉េច ប៉ុន្តែប្រសិនបើពួកគេមិនចាត់វិធានការអ្វីទេនោះ ខ្ញុំនឹងដើរចេញ ពីព្រោះវាមិនគួរទេ”។

ឧប្បត្តិហេតុមួយចំនួនបានកើតឡើងនៅជុំវិញទ្វីបអ៊ឺរ៉ុប ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈកីឡាករដើរចេញពីទីធ្លាកំឡុងពេលប្រកួតដោយ​សារ​ទទួលបានការរើសអើងជាតិសាសន៍ពីអ្នកគាំទ្រ។ វានឹងមិនកើតឡើងក្នុងកំឡុងពេលការប្រកួតបិទទ្វារពេលនេះ ។

Ighalo បានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រឡប់ទៅកាន់ការ​ប្រកួតរបស់ក្រុមបិសាចក្រហមក្នុងរយៈពេលតែ១សប្តាហ៍ទៀត ស្របពេល​រូប​គេ​ទើប​បន្ត​កុងត្រា​ខ្ចី​ជើង​ដល់​ឆ្នាំ២០២១៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628