បាល់ទាត់

ក្រុមការងារគ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ី យល់ព្រមកាត់ប្រាក់ខែ ៥០% ដើម្បីទប់ស្កាត់ COVID-19

ជាផ្លូវការ ក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានឯកភាពគ្នាយល់ព្រមកាត់ប្រាក់ឈ្នួលប្រចាំខែរបស់ខ្លួនចំនួន ៥០% ដើម្បីចូលរួមជាចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ។

ការសម្រេចដូចខាងលើនេះ គឺបានបញ្ជាក់ដោយលោក Mochamad Iriawan ជាប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ផ្ទាល់តែម្តង។ គាត់បានបន្តអះអាងថា ការយល់ព្រមកាត់ប្រាក់ឈ្នួលចំនួន ៥០% នេះគឺជាការព្រមព្រងរវាងភាគីទាំងសងខាង ពោលគឺមិនមានការស្នើ ឬការបង្ខិតបង្ខំជាវិធានការអ្វីនោះឡើយ។

គួរបញ្ជាក់ផងថា ក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ីរួមមានសមាជិកសរុប ១០នាក់ ដោយក្នុងនោះមានសញ្ជាតិកូរ៉េខាងត្បូងដូចជាគ្រូបង្គោលលោក Shin Tae-Yong សរុប ៧នាក់ និងជនជាតិឥណ្ឌូនេស៊ី ៣នាក់។

ចំពោះលោក Shin Tae-Yong តាំងពីចូលកាន់តំណែងនេះនៅកំឡុងខែធ្នូ ចុងឆ្នាំ២០១៩ កន្លងទៅមកទល់ពេលនេះពុំទាន់បានទទួលឳកាសដឹកនាំបញ្ចេញស្នាដៃលើទីលាននៅឡើយនោះទេ ដោយសារតែជាប់បញ្ហាជំងឺរាតត្បាតសកល COVID-19 រុញច្រានឲ្យសកម្មភាពបាល់ទាត់ស្ទើរទូទាំងពិភពលោកត្រូវបានសម្រាកជាបណ្តោះអាសន្ន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628