កីឡាជាតិ

សហព័ន្ធបាល់ទាត់កម្ពុជា គ្រោងបង្កើតក្លិបថ្មីមួយក្នុងលីគប្រមូលយុវជនល្អៗ ត្រៀមស៊ីហ្គេម 2023

ជាដំណឹងគួរឲ្យចាប់អារម្មណ៍បំផុតមួយ ដោយសហព័ន្ធបាល់ទាត់កម្ពុជា (FFC) មានគម្រោងនឹងបង្កើតក្លិបបាល់ទាត់ថ្មីមួយទៀត ដែលប្រមូលយកយុវជនល្អៗ ពីក្លិបលីគកំពូលកម្ពុជា និងតាមបណ្តាខេត្តមកចូលរួម ដើម្បីអភិវ​ឌ្ឍន៍ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ។

ក្នុងអង្គសន្និបាតនៃសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នាព្រឹកនេះ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបានលើកឡើងអំពីគម្រោងថ្មី ដោយនឹងបង្កើតក្លិបបាល់ទាត់ថ្មីស្នូលថ្មីមួយទៀត ដោយអនុញ្ញាតឲ្យក្លិបបាល់ទាត់អាជីពក្នុងក្របខណ្ឌលីគកំពូលកម្ពុជាទាំងអស់ រួមទាំងក្រុមជម្រើសខេត្តនានា បរិច្ឆាគយុវជនមានសមត្ថភាពល្អៗ មកចូលរួម។

ក្លិបថ្មីនេះនឹងមានវត្តមានលេងក្នុងក្របខណ្ឌលីគកំពូលកម្ពុជារដូវកាល២០២១តទៅ ដើម្បីអភិវឌ្ឍន៍ធនធនកីឡាករយុវជន ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ។ ដោយឡែកសមាសភាពកីឡាករក្នុងក្លិបថ្មីនេះ ប្រសិនបើមានការបង្ហាញទម្រង់លេងចុះខ្សោយ នឹងត្រូវបញ្ជូនទៅកាន់ក្លិបដើមនីមួយៗ វិញផងដែរ៕

សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចនឹងមានការបកស្រាយបន្ថែមទៀតនាពេលក្រោយ! 

*រូបភាពៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា!

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628