បាល់ទាត់

សហព័ន្ធបាល់ទាត់កម្ពុជាសល់ចំណូលជាង១លានដុល្លារពីសកម្មភាពក្នុងឆ្នាំ២០១៩

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅសល់ថវិការប្រមាណជាង១លានដុល្លារពីសកម្មភាពក្នុងឆ្នាំ២០១៩។ តួរលេខនេះត្រូវបានបង្ហាញក្នុងមហាសន្និបាតកាលពីព្រឹកមិញ នៅសណ្ឋាគារ Garden City ។

កាលពីឆ្នាំ២០១៩កន្លងទៅ សបក ចំណាយអស់ ៧៤២៣៤៧១.១២ដុល្លារ ទៅលើការអភិវឌ្ឍទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធ អាជ្ញាកណ្តាល គ្រូបង្វឹក យុវជនថ្នាល បាល់ទាត់ក្នុងសាល រៀបចំការប្រកួត និងចំណាយរដ្ឋបាល ។ ប៉ុន្តែយ៉ាងណាស្ថាប័នកីឡាប្រជាប្រិយមួយនេះ នៅតែសល់ថវិការចំនួន ១៦៩៣០២៤.០៣ ដុល្លារទៀតសម្រាប់ទុកចំណាយនាឆ្នាំនេះបន្ត។

និយាយពីប្រភពវិញ សបក រកបានពី FIFA , AFC , AFF និងដៃគូឧបត្ថម្ភ ព្រមទាំងផ្នែកតូចៗមួយចំនួន។ ក្រៅពីនេះ ក៏មានថវិការគាំទ្រក្នុងការបណ្តុះបណ្តាលយុវជនថ្នាល និងជើងឯកថ្នាក់ជាតិពីក្រសួងអប់រំយុវជននិងកីឡាផងដែរ។

នាឆ្នាំ២០២០នេះ សបក ក៏រៀបផែនការចំណាយជាង៦លានដុល្លារដែរ ដើម្បីទ្រទ្រង់ការអភិវឌ្ឍ និងដំណើរការសកម្មភាពរបស់ខ្លួន។

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628