បាល់ទាត់

ម៉ាឡេស៊ី អនុញ្ញាតឲ្យក្លិបប្រមូលផ្តុំកីឡាករហ្វឹកហាត់ឡើងវិញពីសប្តាហ៍ក្រោយតទៅ

ក្រោយសម្រាករយៈពេលយូរដោយសារជំងឺរាតត្បាត COVID-19 ទីបំផុត! ម៉ាឡេស៊ី បានអនុញ្ញាតជាផ្លូវការឲ្យក្លិបក្នុងលីគអាជីពគ្រប់កម្រិតវិលត្រឡប់មកប្រមូលផ្តុំហ្វឹកហាត់កីឡាករឡើងវិញចាប់ពីថ្ងៃទី១៥ ខែមិថុនា សប្តាហ៍ក្រោយនេះតទៅ។

ការអនុញ្ញាតខាងលើនេះក្រោយពីមានការប្រជុំរវាងតំណាងក្រសួងយុវជន និងកីឡាម៉ាឡេស៊ី ជាមួយសមាគមបាល់ទាត់ម៉ាឡស៊ី (FAM) ដោយសារតែមានការយល់ព្រមពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរនោះ។

ដ្បិតយ៉ាងនេះក្តី! ការវិលត្រឡប់ឲ្យប្រមូលផ្តុំហ្វឹកហាត់ឡើងវិញក៏ពិតមែន ប៉ុន្តែតម្រូវឲ្យក្លិបនីមួយៗ មានទំនួលខុសត្រូវខ្ពស់ និងជាពិសេសត្រូវគោរពគោលការណ៍គម្លាតសង្គមដដែល ដោយធ្វើការបែងចែកជាក្រុមហ្វឹកហាត់តូចៗ និងត្រូវហ្វឹកហាត់ឃ្លាតពីគ្នាចន្លោះពីក្រុមមួយទៅក្រុមមួយប្រមាណពី ៣ម៉ែត្រ ទៅ ៥ម៉ែត្រ។

គួរឲ្យដឹងផងថា លីគកំពូលម៉ាឡេស៊ី (Malaysia Super League) បានសម្រាកតាំងពីកំឡុងខែមីនា មកម្ល៉េះក្រោយឆ្លងកាត់ប្រកួតបាន ៤សប្តាហ៍មកហើយ។ ចំពោះកាលវិភាគវិលវិញត្រូវ ក៏ធ្លាប់សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ធ្វើការប្រកាស ៤លើករួចរាល់តែត្រូវពន្យារពេលបន្តជានិច្ច ខណៈដំណឹងចុងក្រោយអាចនឹងវិលត្រឡប់មកលេងវិញកំឡុងខែកញ្ញា ឯណោះ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628