បាល់ទាត់

លីបង់ ប្រកាសលុបលីគកំពូលរដូវកាលនេះ តែបើករដូវកាលថ្មីក្នុងខែកញ្ញា

ក្រោយពីប្រកាសលុបចោលជាផ្លូវការចំពោះលទ្ធផលលីគកំពូលលីបង់ (Lebanese Premier League) រដូវកាល២០១៩/២០២០ កាលពីប៉ុន្មានថ្ងៃមុនពីព្រោះជំងឺ COVID-19 រាតត្បាតខ្លាំងក្លា តែម្សិលមិញនេះក៏ប្រកាសបើកលីគរដូវកាលថ្មី២០២០/២០២១ ពីថ្ងៃទី១៨ ខែកញ្ញា ចុងឆ្នាំ២០២០ នេះតទៅ។

តាមសេចក្តីប្រកាសពីសមាគមបាល់ទាត់លីបង់ (LFA) បានប្រកាសលុបចោលលីគកំពូលលីបង់ ក្នុងរដូវកាលនេះដែលដំណើរការប្រកួតបាន ៣សប្តាហ៍រួចទៅហើយនោះកាលពី ១១ថ្ងៃមុន តែដើម្បីសម្រួល និងឲ្យមានភាពងាយស្រួលដល់ក្លិប និងសមាជិកកីឡាករក្នុងក្លិបនីមួយៗ ស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់លីបង់បានសម្រេចនឹងបើកលីគរដូវកាលថ្មីនៅថ្ងៃទី១៨ ខែកញ្ញា តទៅតែម្តង។

គួរបញ្ជាក់ផងថា លីគកំពូលលីបង់មានសមាសភាពក្លិបចំនួន ១២ចូលរួម ខណៈតំណែងជើងឯកនឹងទទួលបានកៅអីវគ្គចែកពូលស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍ពានទ្វីបអាស៊ីលំដាប់ទី២ AFC Cup ខណៈក្លិបចំណាត់ថ្នាក់ក្រោមគេទាំង ២ នឹងត្រូវកាត់ចេញទៅលីគលំដាប់ទី២ ដែលមានក្លិបប្រកួតប្រជែងដល់ទៅ ២០ក្លិប៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628