បាល់ទាត់

កីឡាករមាន​ប្រភពនៅ​អាស៊ាន​៧​នាក់​នេះ​អាច​រីកចម្រើន​ខ្លាំង​ក្នុង​លីគកំពូលជប៉ុន

កីឡាករមកពីតំបន់អាស៊ីអាគ្នេយ៍កម្រទទួលបានភាព​ជោគជ័យមនៅក្នុងការប្រកួតលីកធំ ៗ នៅអាស៊ីជាពិសេសនៅក្នុង J-League 1 របស់​ជប៉ុន។ ទោះយ៉ាងណា ក្នុងរយៈពេល ៤ រដូវកាលចុងក្រោយកន្លងមកអ្វីៗបានផ្លាស់ប្តូរជាមួយកីឡាករអាស៊ានដូចជា Chanathip Songkrasin និង Theerathon Bunmathan ដែលត្រូវបានផ្តល់ឱកាសឱ្យបង្ហាញថ្វី​ជើងក្នុងកម្រិតខ្ពស់បំផុត ខណៈពេលនេះ ពួក​គេ​ជាកម្លាំងសំខាន់របស់ក្លិបមួយចំនួនក្នុង J-League 1 ទៅ​ហើយ។

ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​អាស៊ាន​ដែល​ឃើញ​ថា​អាច​ដើរ​តាម​គន្លងរបស់​កីឡាករ​ដែល​ជោគជ័យ​ដូចជា​ Chanathip និង Theerathon។

1. Safawi Rasid
South East Asia

Safawi គឺជាកីឡាករល្អបំផុត​របស់​ម៉ាឡេស៊ី​ក្នុង​ពេល​នេះ។​រូប​គេ​តែងតែដើរ​តួរសំខាន់ក្នុង​ក្លិប Johor Darul Ta’zim ក៏​ដូ​ចជា​ជម្រើស​ជាតិ​។​បន្ថែម​ពី​នេះ Safawi មានបទពិសោធន៍​លេង​ពាន ACL ដែល​ធ្វើ​ឲ្យ​រូប​គេ​មាន​ភាពងាយស្រួល​សម្រប​ទៅ​នឹង​ការ​ប្រកួតប្រជែងក្នុង​លីគកំពូលជប៉ុន។

2. Nguyen Quang Hai

South East Asia

Quang Hai លេងក្នុង​ដំណែងសំខាន់ដែល​ឲ្យ​វៀតណាម​ឈ្នះពាន  2018 AFF Suzuki Cup និង​ព្រឹត្តិការណ៍ 2019 SEA Games ។ ថ្មី​ៗនេះអ្នក​តំណាង​ឲ្យ​ J- League លោក Kei Koyama គិត​ថា Quang Hai អាចត្រចះត្រចង់ក្នុង​លីគ​កំពូលជប៉ុន។

3. Supachok Sarachat

South East Asia

Supachok គឺ​ជា​កីឡាករ​ប្រយុទ្ធ​ស្លាបជម្រ់ើស​ជាតិ​ថៃក្នុង​ពេល​នេះ។ កីឡាករ​វ័យ២២ឆ្នាំ​ធ្លាប់​មាន​បំណង​ចង់​ដើរ​តាម​គន្លង​រៀមច្បង Chanathip នៅ J. League។

4. Osvaldo Haay

South East Asia

Osvaldo គឺ​ជា​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ឥណ្ឌូនេស៊ី​ល្អ​ជាង​គេបំផុត​នា​ពេល​បច្ចុប្បន្ន​នេះ។ រូប​គេ​ជួយ​ក្រុម​ជម្រើស​ជាតិ​ U22 ឥណ្ឌូនេស៊ីឈ្នះ​មេដាយប្រាក់ ស៊ីហ្គេម និង​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​ក្នុង​SEA Games 2019 ទៀត​ផង។Osvaldo គួរតែផ្ដល់ឱកាស​ប្រកួតប្រជែង​ក្នុង​ក្លិបលេង​នៅ​លីគ​ទី​២​ជប៉ុន​ជាមួយ Hadi Fayyadh ដើម្បី​ទទួល​បាន​បទពិសោធន៍។

5. Suphanat Mueanta

South East Asia

ប្រសិន​បើ Supachok​គឺ​ជា​ខ្សែ​ប្រយុទ្ធស្លាបល្អបំផុត​របស់​ថៃ អីចឹង​ Suphanat គឺ​ជាខ្សែ​ប្រយុទ្ធវ័យក្មេង​កំពុងរះក្នុង​ប្រទេស​ហើយ។ Suphanat បាន​កាន់​កំណត់ត្រាជា​កីឡាករ​ក្មេងជាងគេបំផុត​ដែល​រក​បាន​គ្រាប់បាល់​ក្នុង​ AFC Champions League ក្នុងឆ្នាំ​២០១៩​ត្រឹម​វ័យ ១៥​ឆ្នាំ​៩ខែ​តែប៉ុណ្ណោះ។

6. Nor Azam Azih

South East Asia

ក្រោម​ការ​ដឹកនាំ​របស់​លោក Tan Cheng Hoe, Azam ត្រូវ​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​កីឡាករស្នូល​ក្នុង​តំបន់​បម្រើ​ក្នុង​ជម្រើស​ជាតិ។ ដូច Osvaldo ដែរ Nor Azam គួរតែ​លេង​ក្នុង​លីគ​ទី​២​ជប៉ុន​បន្ថែមបទពិសោធន៍។

7. Egy Maulana Vikri

South East Asia

Egy ជាកីឡាករឥណ្ឌូនេស៊ីម្នាក់ក្នុងចំណោមពីរបីនាក់លេង​នៅអឺរ៉ុប ជាពិសេសជាមួយរូប​គេ​លេង​ជាមួយក្លិប Lechia Gdańsk នៅលីកប៉ូឡូញ។ ទោះយ៉ាងណាក្ដី! កីឡាករវ័យ ១៩ ឆ្នាំភាគច្រើនជាមួយក្រុមយុវជនហើយមិនទាន់បង្ហាញខ្លួនជាមួយក្រុមធំនៅឡើយទេ។ប្រសិនបើ Egy សម្រេចចិត្តវិលត្រឡប់មកអាស៊ីវិញ ការ​ប្រកួតប្រជែង​នៅ J-League នឹងក្លាយជាទិសដៅដ៏ល្អសម្រាប់គាត់។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628