បាល់ទាត់

ចាប់​ឆ្នោតចែកពូលពាន Suzuki Cup AFF 2020 ត្រូវពន្យារពេលជាផ្លូវការហើយ

ការបោះ​ឆ្នោត​ជ្រើសរើស​ពូលនៃព្រឹត្តិការណ៍ Suzuki AFF 2020 ដែលគ្រោងធ្វើនៅប្រទេសថៃនៅពាក់កណ្តាលខែនេះ ត្រូវបានពន្យារពេលជាផ្លូវការ បន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ។

ទោះបីជាប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនបានចាប់ផ្តើមមាន​ករណីធ្លាក់ចុះការ​ឆ្លងជំងឺៗរាតត្បាតនេះក៏ដោយ ក៏ការរឹតត្បិតការធ្វើដំណើរឆ្លងប្រទេស នៅតែត្រូវបានដាក់ចេញដោយ​ប្រទេស​នីមួយៗ ដែលធ្វើឱ្យមានការលំបាកសម្រាប់ប្រតិភូចូលរួមការបោះឆ្នោត។ ទោះយ៉ាងណាសហព័ន្ធបាល់ទាត់អាស៊ាន (AFF) មិនបានប្រកាសកាលបរិច្ឆេទថ្មីសម្រាប់ការបោះឆ្នោតនោះទេ ហើយគេរំពឹងថានឹងប្រព្រឹត្តទៅនៅខែសីហាឆ្នាំ ២០២០ ។

កន្លងមក AFF បានប្រកាសថាកាលបរិច្ឆេទនៃការប្រកួត AFF Suzuki Cup ត្រូវបានផ្លាស់ប្តូរទៅថ្ងៃទី ២៣ ខែវិច្ឆិកាដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ បន្ទាប់ពីបានពិចារណាលើកាលវិភាគនៃការពន្យាពេលនៃការប្រកួតជម្រុះ World Cup / Asia Cup ២០២៣ ។ គណកម្មការរៀប​ចំ​ការ​ប្រកួត កំពុងពិចារណាពិចារណាឡើងវិញនូវរូបមន្តនៃការប្រកួតប្រជែងចាស់ ដោយជ្រើសរើសប្រទេសពីរធ្វើជាម្ចាស់ផ្ទះពូល A និងពូល B ខណៈដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រនឹងត្រូវលេងនៅក្នុងដីនិងក្រៅដី។

តាមពិតទៅ! រហូត​មក​ដល់ពេល​នេះ ក៏មានសំណើដាក់​មកសុំធ្វើម្ចាស់ផ្ទះការប្រកួតទាំងអស់នេះ ពីបណ្ដាគ​ប្រទេស​មួយចំនួន មុន​ពេលជ្រើសរើសធ្វើជាម្ចាស់ផ្ទះ។ សំណើនេះហាក់ដូចជាមានភាពប្រាកដនិយមជាងមុន ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ននៃជំងឺរាតត្បាត ខណៈប្រទេសមួយចំនួននៅតែដាក់កម្រិតលើការធ្វើដំណើរ។

បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ប្រទេសវៀតណាមគឺជាប្រទេសល្អបំផុតក្នុងការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះ ព្រោះថាប្រទេសនេះបានគ្រប់​គ្រងការ​ឆ្លង​កូវីដបាន​ទាំង​ស្រុង ហើយ​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​សារ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ឡើយ។ ទោះយ៉ាងណាគេនៅមិនទាន់កំណត់ថា តើការប្រកួតនឹងប្រព្រឹត្តទៅដោយអវត្តមានអ្នកទស្សនាដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះឬ​ក៏​អត់​នោះទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628