បាល់ទាត់

សារី ម៉ាត់ណូរ៉ូទីន ទំនងចាកចេញពីវិសាខា ក្រោយបង្ហោះលាមិត្តរួមក្រុមលើបណ្តាញសង្គម

« អរគុណអ្នកទាំងអស់គ្នា🙌🏻👋🏻☺️» ជាសាខ្លីមួយដែលអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា សារី ម៉ាត់ណូរ៉ូទីន បានសរសេរលើបណ្តាញសង្គម ស្រដៀងអត្ថន័យនឹងការចាកចេញពីទ្រនំ Prince Stadium ។ សំណេរនេះ កើតឡើងប្រមាណមួួយសប្តាហ៍ ក្រោយក្លិបវិសាខាប្តូរ Cover Facebook Page មានរូបកីឡាករទាំងអស់ លើកលែងតែគេម្នាក់គត់។

បន្ទាប់ពីការបង្ហោះនេះគេឃើញមាន សមាជិកវិសាខាមួយចំនួនដូចជា កែវ សុខផេង សាន្ត គឹមហេង ច្រឹង ពលរដ្ឋ បានសរសេរជូនពររូបគេឲ្យឆាប់រកបានក្លិបថ្មី។

ប្រតិកម្មនេះ បានធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់និងសន្និដ្ឋានថា អតីតសិស្សសំណព្វលោក មាស ចាន់ណា នឹងចាកចេញពីវិសាខា ប៉ុន្តែក្លិបពុំទាន់មានសេចក្តីប្រកាសជាផ្លូវការណាមួយឡើយ។

សារីម៉ាត់ ណូរ៉ូទីន បានមកចូលរួមជាមួយវិសាខា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយជួយណាហ្គាវ៉ើលឈ្នះពានលីគកំពូលជាប្រវត្តិសាស្ត្រ។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628