បាល់ទាត់

លីគកំពូលបារាំងរដូវកាលក្រោយបន្ថែមដល់២២ក្លិប ខណៈឆ្នាំនេះពុំមានក្លិបកាត់ចេញ

ជាផ្លូវការ ក្លិបចំនួនទាំង ២០ ក្នុងក្របខណ្ឌលីគកំពូលបារាំង (France Ligue 1) រដូវកាល២០១៩/២០២០ នេះនឹងស្ថិតនៅក្នុងតារាងលីគដដែលដល់រដូវកាលបន្ទាប់ ពោលដោយគ្មានក្លិបកាត់ចេញនោះ តែផ្ទុយមកវិញមានការបន្ថែមចំនួន ២ក្លិបពីលីគលំដាប់ទី២ បារាំង (France Ligue 2) មកទៀត។

តាមគោលការណ៍ថ្មីខាងលើ មានន័យថាក្លិប Amines និង Toulouse ដែលស្ថិតនៅបាតតារាងលីគក្នុងរដូវកាលនេះ បានគេចផុតពីការកាត់ចេញទៅក្របខណ្ឌលីគលំដាប់ទី២ បារាំង ក្រោយពីខាងសមាគមលីគបាល់ទាត់បារាំង (LFP) បានសម្រេចមិនឲ្យមានក្លិបកាត់ចេញពីព្រោះតែលីគកំពូលត្រូវបានបិទមុនពេលកំណត់ដោយសារជំងឺរាតត្បាត COVID-19 ។

ចំណែកក្លិប FC Lorient (ជើងឯក) និងក្លិប RC Lens (ជើងឯករង) ក្នុងក្របខណ្ឌលីគលំដាប់ទី២ បារាំងរដូវកាល២០១៩/២០២០ នេះនឹងត្រូវតម្លើងស្វ័យប្រវត្តិមកកាន់លីគកំពូលបារាំងនារដូវកាលបន្ទាប់។ ដូច្នេះមានន័យថាសម្រាប់រដូវកាល២០២០/២០២១ លីគកំពូលបារាំងនឹងប្លែកជាងរាល់ដោយបន្ថែមសមាជិកប្រកួតប្រជែងពី ២០ក្លិបឡើងដល់ ២២ក្លិប។

គួរបញ្ជាក់ផងថា ដោយសារជំងឺរាតត្បាតសកល COVID-19 បានបណ្តាលឲ្យលីគកំពូលបារាំងត្រូវរំសាយចោលមុនពេលកំណត់ក្នុងរដូវកាលនេះតាំងពីខែមេសា មកម្ល៉េះខណៈជើងឯកបានទៅក្លិប Paris Saint-Germain តាមរយៈប្រើប្រាស់គណនារូបមន្ត Point per Game ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628