បាល់ទាត់

វៀតណាម ណាត់ជើងខ្លាំងក្នុងពូលជាមួយកម្ពុជាលេងមិត្តភាព មុនជម្រុះវើលខាប់មកដល់

ក្រុមជម្រើសជាតិអឺរ៉ាក់ នឹងធ្វើដំណើរទៅកាន់រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីធ្វើការប្រកួតមិត្តភាពតទល់នឹងក្រុមជម្រើសជាតិម្ចាស់ផ្ទះ មុនបន្តដំណើរទៅកាន់ទីក្រុងហុងកុង ឯវៀតណាមវិញក៏ត្រូវធ្វើដំណើរបន្តទៅម៉ាឡេស៊ី ដើម្បីលេងវគ្គជម្រុះ FIFA World Cup ជាផ្លូវការ។

តាមរយៈការឯកភាពគ្នាដោយមានសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានស្នើដល់សមាគមបាល់ទាត់អឺរ៉ង់ (IFA) ដោយយល់ព្រមឲ្យក្រុមជម្រើសជាតិឈុតធំទាំងទ្វេពួកគេ ធ្វើការប្រកួតមិត្តភាពក្នុងទីក្រុងហាណូយ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

កាលពិតទៅ! នេះគឺលើកទី២ ក្នុងឆ្នាំ២០២០នេះដែលក្រុមជម្រើសជាតិទាំងពីរខាងលើណាត់គ្នាប្រកួតមិត្តភាព ដោយឡែកកាលពីលើកទី១ តាមគម្រោងគឺប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែមីនា ប៉ុន្តែត្រូវបានរំសាយទៅវិញដោយសារជំងឺរាតត្បាតសកល COVID-19 ។

អឺរ៉ាក់ បច្ចុប្បន្នភាពកំពុងកាន់កាប់កំពូលតារាងវគ្កជម្រុះពូល C ដោយលេង ៥ប្រកួត ឈ្នះ ៣លើក ស្មើរ ២លើក និងមិនដែលចាញ់ ដោយក្នុងនោះរួមមានជើងទី១ យកឈ្នះលើ កម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងលទ្ធផល ០ទល់៤ ផងដែរ។ ប្រកួតបន្ទាប់របស់ពួកគេ នឹងចាកចេញពីវៀតណាម ទៅជួបម្ចាស់ផ្ទះកោះហុងកុង។

ក្រឡេកមើល វៀតណាម ឯណោះវិញក៏មិនខុសគ្នាប៉ុន្មានពី អឺរ៉ាក់ ពោលដោយកំពុងកានកាប់កំពូលតារាងវគ្គជម្រុះពូល G ដោយលេង ៥ប្រកួត ឈ្នះ ៣លើក ស្មើរ ២លើក និងមិនដែលចាញ់ដូចគ្នា ខណៈប្រកួតបន្ទាប់នឹងត្រូវធ្វើដំណើរទៅជួបម៉ាឡេស៊ី ដោយជើងទី១ ធ្លាប់យកឈ្នះក្នុងដី ១ទល់០ ម្តងរួចហើយ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628