បាល់ទាត់

Chinese Super League (CSL) អាចនឹងត្រូវ​លុប​ចោល​ក្រោយ​រដ្ឋាភិបាល​ចិនមិន​អនុញ្ញាតិ

ការប្រកួតប្រជែងក្នុង Chinese  Super League ប្រហែលជាមិនអាចបន្តរដូវកាលនេះបានទេ ដោយសារមានការលំបាកក្នុងការទទួលបានការយល់ព្រមពីរដ្ឋាភិបាល នេះបើយោងតាមរបាយការណ៍ពីកាសែត South China Morning Post ។

គណៈគ្រប់គ្រងនៃលីកបានដាក់ឯកសារនិងសំណើជាច្រើន ប៉ុន្តែត្រូវបានបដិសេធដោយក្រសួងកីឡានិងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់ប្រទេសចិន។ សមាគមកីឡាបាល់ទាត់ចិន  (CFA) ពេលនេះ បានបញ្ជូនអនុសាសន៍ទៅកាន់​លោក Zhang Wenhong អ្នកជំនាញជំងឺឆ្លងដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ ហើយជាសាស្រ្តាចារ្យដែលបានក្លាយបុគ្គលល្បីក្នុងកំឡុងពេលនៃការផ្ទុះជំងឺCovid-19 ។ Sina Sports  បានរាយការណ៍ថាសំណើនេះត្រូវបានទទួលហើយ។

គេយល់ថានេះគឺជាការអំពាវនាវចុងក្រោយរបស់សមាគមបាល់​ទាត់​ចិនដើម្បីធានាថាលីគ​កំពូីល​ចិនអាចបន្តដូចធម្មតា​ បន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC)បានកំណត់កាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតជម្រុះពានរង្វាន់អាស៊ីឆ្នាំ ២០២២ / ២០២៣ ។​បញ្ហាមួយទៀតគឺកីឡាករបរទេសមួយចំនួន និងគ្រូបង្វឹកដែល​នៅ​ក្រៅ​ប្រទេសត្រូវបានរារាំងមិនឱ្យចូលប្រទេសចិន ដែល​នេះការលំបាកដល់ក្លិបនីមួយៗក្នុងការប្រើប្រាស់សេវាកម្មរបស់ពួកគេក្នុងរាល់ការប្រកួត។

ក្នុងចំនោមអ្នកដែលពាក់ព័ន្ធរួមមានអ្នកចាត់ការទូទៅរបស់ Dalian Pro លោក Rafa Benitez និងកីឡាករក្លឹបគឺ Marcus Danielson និង Sam Larsson។ គ្រូបង្វឹកសញ្ជាតិបរទេសមកពីក្លឹប Beijing Guoan, Tianjin Teda និង Jiangsu Suning ក៏ត្រូវបានបដិសេធមិនឱ្យចូលប្រទេសនេះដែរ។ ទោះបីជាស្ថានភាពរាតត្បាត Covid-19 នៅប្រទេសចិនបង្ហាញសញ្ញាធ្លាក់ចុះក៏ដោយ ក៏ពួកគេមិនទាន់កំណត់កាលបរិច្ឆេទផ្លូវការ ដើម្បីចាប់ផ្តើមការប្រកួតលីគ​កំពូល​ចិន ខណៈដែលពួកគេមិនទាន់បានព្រមព្រៀងជាមួយម្ចាស់ក្លឹបទាំងអស់លើគោលនយោបាយទាំង ៣ រដ្ឋាភិបាល។

៣ គោលនយោបាយ CFA គឺថានឹងមិនមានកីឡដ្ឋាន គ្មានការកាត់បន្ថយការប្រកួត និងគ្មានការបន្តលីករហូតដល់ឆ្នាំ ២០២១ (no stadiums, no match reduction and no league extension until 2021។នោះមានន័យថាប្រសិនបើពួកគេខកខានមិនបានកំណត់ពេលវេលាចំនួន ៣០ ប្រកួតនៃពានរង្វាន់ Chinese Super League ដែលមានការចូលរួមពីក្រុមចំនួន ១៦ ក្នុងរដូវកាលនេះ​លីកនឹងត្រូវលុបចោល។CFA បានប្រកាសមុននេះថា​ ពានរង្វាន់ FA Cup នឹងមិនត្រូវបានលុបចោលទេ ពីព្រោះវាចាំបាច់ត្រូវស្វែងរកអ្នកតំណាងម្នាក់នៅ AFC នៅឆ្នាំក្រោយ។

ស្ថានភាពនេះធ្វើឱ្យពួកគេមានការលំបាកក្នុងការរៀបចំកាលវិភាគប្រកួតទាំងអស់ឱ្យបានមុនខែធ្នូឆ្នាំ ២០២០ ។ ជំនួសឱ្យការបង្វែរកាលវិភាកនេះ ពួកគេចាំបាច់ត្រូវគិតពីការប្រកួត AFC Champions League និងការហ្វឹកហាត់ជម្រើសជាតិ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628