បាល់ទាត់

បន្ទាន់សម័យកាល៖ AFF Suzuki Cup កែប្រែចំណុច​សំខាន់៤​យ៉ាង​សម្រាប់ឆ្នាំ​២០២០​នេះ

សហព័ន្ធកីឡាបាល់​ទាត់​អាស៊ាន​បាន​បើក​កិច្ចប្រជុំ​តាម​អនឡាញ​មួយ​កាល​ពីម្សិលមិញ​ដើម្បី​ពិភាក្សា​បញ្ហា​លើ​ការ​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 ដែល​នឹង​ត្រូវ​លេង​នៅ​ឆ្នាំ​ក្រោយ។

ផ្អែក​ទៅ​លើការ​ពិភាក្សា​នោះ​មាន​ការធ្វើបច្ចុប្បន្នភាពឬសំណើមួយចំនួនត្រូវបានយល់ព្រមដោយសមាជិកដែលចូលរួមក្នុងកិច្ចប្រជុំដូចខាងក្រោម៖

  • ការចុះឈ្មោះកីឡាករក្នុងបញ្ជីបឋមសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងត្រូវបានដំឡើងពី ៥០ នាក់ដល់ ៧០ នាក់។
  • ឆ្នាំ​២០២០​នេះ​អនុញ្ញាតឲ្យ​ចុះឈ្មោះកីឡាករចំនួន ៣០នាក់ក្នុងបញ្ជីផ្លូវការចុង​ក្រោយ ខណៈ​ឆ្នាំ​មុនៗ​អនុញ្ញាត​ឲ្យ​តែ​កីឡាករ​២៣​នាក់។
  • បញ្ជីឈ្មោះចុងក្រោយសម្រាប់​ប្រកួតនីមួយ​ដំឡើងសល់ ២៣ ខណៈច្បាប់​ចាស់​អនុញ្ញាតឲ្យ​ចុះ​បញ្ជី​កីឡាករ​សម្រាប់​ប្រកួត​តែ​២០​នាក់។
  • លើសពីនេះ AFF ក៏ត្រូវបានគេរំពឹងថានឹងអនុម័តច្បាប់ថ្មីរបស់ FIFA ដែលអនុញ្ញាតឱ្យក្រុមធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៥ នាក់ក្នុងមួយប្រកួត ដើម្បីធានាសុវត្ថិភាពនិងសុខភាពរបស់កីឡាករនិងធានានូវការកាត់​បន្ថយការរងរបួស។

ទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសពូលលើព្រឹត្តិការណ៍ AFF Suzuki 2020 នឹងត្រូវធ្វើឡើងនៅខែសីហា ហើយគណៈកម្មាធិការកម្រិត AFF ក៏កំពុងពិនិត្យមើលឡើងវិញនូវលទ្ធភាពរៀបចំព្រឹត្តិការណ៍ប្រកួតឆ្នាំ ២០២០ នៅប្រទេសវៀតណាម បន្ទាប់ពីប្រទេសនេះបានអនុវត្តវិធានការបង្ការប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹង ការរីករាលដាលនៃវីរុសកូវីដ – ១៩ ។

ប៉ុន្តែរឿងនេះនឹងកើតឡើង ប្រសិនបើសំណើត្រូវបានយល់ព្រមដោយរដ្ឋាភិបាល និងក្រសួងសុខាភិបាលវៀតណាម ហើយប្រសិនបើអ្វីៗដំណើរការទៅដោយរលូនការចាប់​ឆ្នោតនឹងត្រូវធ្វើឡើងនៅពេលដែលទីកន្លែងនៃការប្រកួតត្រូវបានកំណត់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628