បាល់ទាត់

ប្រ៊ុយណេត្រៀមបើកលីគឡើងវិញ ដោយរង់ចាំតែសេចក្តីសម្រេចពីរដ្ឋាភិបាលប៉ុណ្ណោះ!

សមាគមបាល់ទាត់ប្រទេសប្រ៊ុយណេ (NFABD) បានចេញគម្រោងបើកដំណើរការសកម្មភាពលីគវិញ ក្រោយសម្រាកមួយរយៈកាលដោយសារជំងឺរាតត្បាត COVID-19 ពោលគឺរង់ចាំតែសេចក្តីសម្រេចចុងក្រោយពីស្ថាប័នតំណាងរដ្ឋាភិបាលដែលពាក់ព័ន្ធប៉ុណ្ណោះ។

គិតចំនួនតួរលេខមកទល់ពេលនេះកូនប្រទេសតំបន់អាស៊ីអាគ្នេយ៍យើងមួយនេះមានករណីសរុបនៃជំងឺ COVID-19 ចំនួន ១៤១នាក់ ប៉ុន្តែមិនបានរកឃើញថ្មីចាប់តាំងពីថ្ងៃទី០៧ ខែឧសភា កន្លងមកទល់បច្ចុប្បន្ន។

តាមរយៈស្ថិតិនេះខាងសមាគមបាល់ទាត់ប្រ៊ុយណេ (NFABD) មានគម្រោងបើកឲ្យដំណើរការប្រកួតប្រជែងក្នុងលីគកំពូល (Brunei Super League) បន្តទៅមុខទៀត។ ខណៈក្នុងរដូវកាល២០២០ បានប្រកួត ២សប្តាហ៍ទៅហើយមុនឈានដល់ការសម្រាកមួយរយៈពេលមក។

តាមរយៈការលើកឡើងរបស់លោក Pengiran Matusin Pengiran Matasan ប្រធានសមាគមបាល់ទាត់ប្រ៊ុយណេ (NFABD) បានឲ្យដឹងថាៈ

៉ ពេលនេះ! ពួកយើងបានគិតគូអំពីការបើកដំណើរការសកម្មភាពបាល់ទាត់ឲ្យត្រឡប់មកវិញ ប៉ុន្តែពួកយើងក៏ត្រូវប្រាកដថាសុវត្ថិភាពីជំងឺ COVID-19 ។ ពួកយើងបានស្នើដល់រដ្ឋាភិបាលក្នុងការបើកដំណើរការសកម្មភាពបាល់ទាត់។ ចុងក្រោយ! ពួកយើងរង់ចាំក្នុងការពិភាក្សាសម្រេចជាមួយតំណាងក្រសួងសុខាភិបាល និងតំណាងក្រសួងវប្បធម៌ យុវជន និងកីឡា ក្នុងពេលឆាប់ៗ ខាងមុខនេះ។  ៉ 

គួរឲ្យដឹងផងថា ក្នុងលីគកំពូលប្រ៊ុយណេ (Brunei Super League) រដូវកាល២០២០នេះ មានក្លិបសរុបចំនួន ១៦ចូលរួមប្រកួតប្រជែង ដោយក្លិបនីមួយៗ ដាក់កីឡាករបរទេសបានចំនួន ៤នាក់ផងដែរ។ ក្នុងនោះក្រុមជើងឯកនឹងទទួលបានកៅអីវគ្គជម្រុះ AFC Cup នារដូវកាលបន្ទាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628