បាល់ទាត់

Man Utd គ្រោងផលិតម៉ាសដាក់យីហោខ្លួន​ឯងលក់បាន​យក​លុយ​សម្រាប់ជួយក្នុងសប្បុរធម៌​

Man United មានបំណងបោះជំហានចូលទីផ្សារលក់ម៉ាស ហើយកំពុងរៀបចំផែនការផលិតដែលមានឈ្មោះយីហោរបស់ខ្លួន។​ នេះ​បើតាម​ការ​ទម្លាយឲ្យ​ដឹង​របស់កាសែត The Times។

របាយការណ៍បានបង្ហាញថា បិសាចក្រហមត្រៀមខ្លួនជាស្រេចដើម្បីផលិតម៉ាសរបស់ពួកគេផ្ទាល់ និងផ្តល់ឱ្យអ្នកគាំទ្រនូវឱកាសដើម្បីពាក់ម៉ាសនេះបាន។ រាល់ថវិកាដែលបាន​ពី​ការ​លក់​នេះនឹងត្រូវបរិច្ចាគទៅមូលនិធិ Manchester Foundation ក្នុងគោលបំណងសប្បុរសធម៌។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! មិនទាន់មានកាលបរិច្ឆេទកំណត់ជាក់លាក់ ថាតើពេលណាវានឹងចាប់ផ្តើមដំណើរការនោះទេ។ ក្លឹបក៏មិនទាន់ចេញនូវគំរូរចនាម៉ូដត្រឹមត្រូវសម្រាប់ម៉ាស​ហើយ​មិនដឹង​ថា​ផលិតរូបរាងបែបណានៅ​ឡើយ​នោះ​ទេ។

ខណៈដែលជំងឺរាតត្បាត Covid-19 ទំនងជាមិនថយចុះការ​ឆ្លង​រាលដាល​នោះ ម៉ាសបានក្លាយជាផ្នែកមួយនៃជីវិតមនុស្សគ្រប់គ្នា។ ការសម្រេចចិត្តរបស់ United ក្នុងការចាប់យកឱកាសនេះគឺពិតជាអាចទស្សន៍ទាយបាន ពួកគេនឹងផ្តល់ប្រាក់ចំណេញទាំងអស់ទៅឱ្យសប្បុរសធម៌គឺពិតគួរឱ្យកោតសរសើរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628