កីឡាផ្សេងទៀត

ប៉េតង់រៀបចំការប្រកួតជ្រើសរើសកីឡាការិនីជម្រើសជាតិប្រាំរូបសម្រាប់ឆ្នាំ២០២០

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសពីការរៀបចំការប្រកួតជ្រើសរើសកីឡាការិនីជម្រើសជាតិ០៥រូបសម្រាប់ប្រមូលផ្តុំនាឆ្នាំ២០២០។ ការប្រកួតនឹងធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅទីលានពហុកីឡដ្ឋានជាតិ។

បេក្ខនារី ត្រូវមានលក្ខណៈសម្បត្តិ០៣យ៉ាងដើម្បីបានចូលរួមប្រកួត ក្នុងនោះគឺត្រូវស្ថិតក្នុងក្លិប ឬសមាគមន៍ដែលជាចំណុះសហព័ន្ធ និងអាយុវិញពី១៨ដល់២៥ឆ្នាំ ហើយត្រូវមានកាយសម្បទារឹងមាំល្អ។ សហព័ន្ធទទួលចុះឈ្មោះពីថ្ងៃនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា វេលាម៉ោង១៧:០០នាទីនៅទីស្នាក់ការសហព័ន្ធ។

ការប្រជុំចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង៧:៣០នាទីព្រឹក មុនចាប់ពេលដំណើរការប្រកួតជាផ្លូវការនៅម៉ោង ០៨:០០នាទីព្រឹក។

សម្រាប់ពត៌មានផ្សេងៗ អាចទាក់ទងទៅកាន់ទីស្នាក់ការសហព័ន្ធ តាមរយៈលោក ហឹម ខេមរា លេខទូរស័ព្ទ ០១២ ៧១៨ ៥៤៩។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628