ប្រដាល់

ឃីម បូរ៉ា ឈ្នះខ្សែក្រវ៉ាត់លើកដំបូងក្នុងអាជីព បានប្រាក់៦០០០ដុល្លារអាមេរិក

ឃីម បូរ៉ា ប្អូនប្រុសបង្កើតម្ចាស់មេដាយមាសស៊ីហ្គេម២០១៧ ឃីម ឌីម៉ា បានក្លាយជាជើងឯកកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC អមជាមួយប្រាក់រង្វាន់ ៦០០០ ដុល្លារអាមេរិក។

រូបភាព៖ Sitho Nathan/ Keo Chhorvan

ជើងខ្លាំងបានកម្ពស់ស្ថិតក្នុងគីឡូស្រាលរូបនេះ បានចំណាយពេល៥ទឹកដើម្បីយកឈ្នះសិស្សប្អូន តាញ់ មករា របស់លោក ធន់ សុភា។ នៅក្នុង៥ទឹកនេះ បូរ៉ា មានប្រៀបខ្លាំងទៅលើការវាយប្រយោល និងអុកជង្គង់។ ចំណែក មករា ក៏ស៊ូណាស់ដែរ ប៉ុន្តែមិនអាចយកពិន្ទុពីសិស្សច្បងបានច្រើនឡើយ។

ក្រោយចប់ការប្រកួត បូរ៉ា បាននិយាយថា « ការប្រកួតជាធម្មតាត្រូវតែភ័យបង ប៉ុន្តែសប្បាយចិត្តមែនទែនព្រោះនេះជាខ្សែក្រវ៉ាត់ទីមួយរបស់ខ្ញុំ។ ខ្ញុំយល់ថា មករា ជាកីឡាករល្អម្នាក់ ទាត់បានល្អមែនទែន មួយជើងៗខ្ញុំស្ទើរតែដើរមិនចង់រូួច»។

សូមបញ្ជាក់ថា ជើងឯកថ្មី ទទួលបានប្រាក់រង្វាន់៦០០០ដុល្លារ ខណៈជើងឯករងទទួលបានត្រឹម៣០០០ដុល្លារប៉ុណ្ណោះ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628