កីឡាជាតិ

សហព័ន្ធ E-Sports កម្ពុជា បើកការចុះឈ្មោះស្វែងរកក្រុមខ្លាំងទៅលេងពានកម្រិតអាស៊ាន៣វិញ្ញាសារ

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ឬហៅកាត់ថា E-Sports កម្ពុជា បានប្រកាសឲ្យកីឡាករលើប្រភេទកីឡា ៣វិញ្ញាសាររួមមាន Mobile Legends: Bang Bang, PUBG Mobile និង Dota2 ចុះឈ្មោះធ្វើការប្រកួតប្រជែងជាលក្ខណៈក្រុម ដើម្បីស្វែងរកជើងខ្លាំងទៅចូលរួមពានលំដាប់អន្តរជាតិ កម្រិតតំបន់អាស៊ីអាគ្នេយ៍នាពេលខាងមុខ។

យោងតាមការប្រកាសក្នុងគេហទំព័របណ្តាញសង្គម Facebook របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានអនុញ្ញាតឲ្យកីឡាករកម្ពុជាគ្រប់រូប ដែលមានជាក្រុមធ្វើការចុះឈ្មោះក្នុងប្រភេទវិញ្ញាសារទាំង៣ រួមមាន Mobile Legends: Bang Bang, PUBG Mobile និង Dota2 ដែលជាកាប្រកួតតាមរយះ Online ដើម្បីស្វែងរកក្រុមខ្លាំងទៅចូលរួមការប្រកួត Online លំដាប់អន្តរជាតិ ជាមួយបណ្តាក្រុមជាច្រើនទៀតមកពីប្រទេសក្នុងតំបន់អាស៊ានក្នុងកម្មវិធី Razer SEA Invitational 2020 ។ ការបើកចុះឈ្មោះនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី15 ខែមិថុនា ម៉ោង 3ល្ងាច។

សម្រាប់ការចុះឈ្មោះប្រិយមិត្ត ឬអ្នកគិតថាមានសមត្ថភាពជាក្រុមអាចចូលរួមតាមរយៈ Link ខាងក្រោមនេះៈ

វិញ្ញាសារៈ Mobile Legends: Bang Bang

វិញ្ញាសារៈ PUBG Mobile 

វិញ្ញាសារៈ Dota2

ឬប្រិយមិត្តអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សម្រាប់ព័ត៌មានបន្ថែម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628