បាល់ទាត់

កូនវីរៈបុរសបាល់ទាត់ចិន ត្រូវបានក្លិបបណ្តេញចេញព្រោះគាំទ្រឪពុកខ្លួនប្រឆាំងរដ្ឋាភិបាលកុម្មុយនីស្ត

កីឡាករសញ្ជាតិចិន Hao Runze ដែលកូនប្រុសបង្កើតរបស់វីៈបុរសរកគ្រាប់បាល់ច្រើនបំផុតប្រចាំក្រុមជម្រើសជាតិចិនជាប្រវត្តិសាស្ត្រលោក Hao Haidong ត្រូវបានក្លិបនៅក្របខណ្ឌលីគកំពូលស៊ែប៊ី ធ្វើការបញ្ចប់កិច្ចសន្យាក្រោយពីមានការអះអាងពាក់ព័ន្ធនឹងកត្តានយោបាយគាំទ្រឪពុកខ្លួន ប្រឆាំងនឹងរបបដឹកនាំបែបកុម្មុយនីស្តនៅក្នុងប្រទេសកំណើតចិនរបស់ពួកគេ។

កីឡាករ Hao Runze បច្ចុប្បន្នភាពមានវ័យ ២៣ឆ្នាំ និងលេងក្នុងតំណែងជាខ្សែការពារកណ្តាលដោយតាំងពីកុមារភាព ពាក់ព័ន្ធបញ្ហានយោបាយក៏ធ្វើដំណើរតាមឪពុកម្តាយមកដល់ទឹកដីអេស្ប៉ាញ និងផ្តើមហ្វឹកហាត់ជាយុវជនថ្នាល់នៅក្លិបអេស្ប៉ាញពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ មុនចាកចេញទៅហ្វឹកហាត់ជាថ្នាល់នៅក្លិបក្រូអាតវិញម្តង ហើយទទួលបានឳកាសបង្ហាញខ្លួនក្នុងឈុតធំពីឆ្នាំ២០១៦ មក។

ចូលមកដល់ដើមឆ្នាំ២០២០ Hao Runze បានផ្ទេរជាផ្លូវការមកចូលរួមជាមួយក្លិបលីគកំពូលស៊ែប៊ី FK Radnicki Nis ខណៈបង្ហាញខ្លួនលើកដំបូងកាលពីថ្ងៃទី៣១ ខែមីនា ព្រមទាំងរកបាន១គ្រាប់ផងដែរ មុនដល់ការសម្រាកលីគជាបណ្តោះអាសន្នដោយសារជំងឺរាតត្បាត COVID-19 ។

ប៉ុន្តែរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ គឺកាលពីសប្តាហ៍មុនកន្លងទៅកីឡាករកើតឆ្នាំ១៩៩៧ កម្ពស់ ១.៨៣ម៉ែត្ររូបនេះត្រូវបានក្លិប FK Radnicki Nis ប្រកាសថាត្រូវបញ្ចប់កិច្ចសន្យាមុនពេលកំណត់។ ដ្បិតមិនបានបញ្ជាក់ជាផ្លូវការនៃមូលហេតុ ប៉ុន្តែត្រូវបានសារព័ត៌មាន និងអ្នកវិភាគជាច្រើនអះអាងក្រោមហេតុផលមានចេតនាគាំទ្រឪពុកខ្លួន ក្នុងការប្រឆាំងនឹងរដ្ឋាភិបាលចិន ដែលដឹកនាំតាមបែបកុម្មុយនីស្ត។

គួរឲ្យដឹងផងថា ឪពុករបស់កីឡាកររូបនេះគឺជាអតីតកីឡាករបាល់ទាត់ជួរមុខនៃក្រុមជម្រើសជាតិចិន ពោលត្រូវបានចាត់ទុកជាវីៈបុរសដោយលោក Hao Haidong ធ្លាប់ទាត់បញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្រុមជម្រើសជាតិពួកគេ ៤១គ្រាប់។ ក្នុងរជ្ជកាលរបស់លោក ក៏ធ្លាប់ជួយឲ្យ ចិន លេចវត្តមានក្នុងព្រឹត្តិការណ៍ FIFA World Cup ក្នុងឆ្នាំ២០០២ ផងដែរ។

ចំពោះអត្ថបទពាក់ព័ន្ធនឹងការប្រឆាំងរបស់ឪពុកកីឡាករខាងលើទៅកាន់រដ្ឋាភិបាលចិនដែលដឹកនាំតាមរបបកុម្មុនីស្ត សូមចុចទីនេះ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628