បាល់ទាត់

Maya Yoshida រំពឹង​ថា​គម្លាតគុណភាពរវាង​ជម្រើស​ជាតិ​ជប៉ុននិង​ក្រុម​មក​ពី​អាស៊ាន​នឹង​កាន់​តែ​ខិតជិតគ្នាបន្តិច​ម្ដងៗ

ប្រធានក្រុម​ចម្រើស​ជាតិ​ជប៉ុនកីឡាករ Maya Yoshida បាន​បង្អុលបង្ហាញថា គម្លាតគុណភាព​រវាង​ក្រុមសាម៉ូរៃជប៉ុន និង​ក្រុមមក​ពី​អាស៊ាន​នឹង​កាន់​តែ​ខិត​ជិតគ្នា​បន្ត​ម្ដងៗ។

ក្នុង​បទសម្ភាសន៍កាល​ពី​ថ្មីៗ​នេះ​ក្នុង​គេហទំព័រ ESPN បន្ទាប់​ពី​ជួប​វៀតណាម​ក្នុង​វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ Asian Cup កាល​ពី​ឆ្នាំ​មុន ភាព​ខុស​ប្លែក​គ្នារវាង​ក្រុម​នៅ​អាស៊ាន​កាន់​តែ​រួមតូចទៅៗ។

“ខ្ញុំ​គិត​ថា​គម្លាត​កាន់​តែរួម​ជិត​ទៅៗ ជប៉ុន​បានជួប​ជាមួយវៀតណាម​ហើយ​យក​ឈ្នះ​ពួក​គេ​ត្រឹម​១​ទល់​០​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​ប្រកួតជាមួយពួកគេពេល​នេះ​ពិបាក​ជាង​ការ​ប្រកួត​កាល​ពី​៧ឬ៨ឆ្នាំមុន”។

” ខ្ញុំឃើញ​ថា​ថៃ​ក៏​បាន​ចំណាយ​លុយ​ច្រើន​ ហើយ​ពួក​គេ​ពេល​នេះ​បាន​តែងតាំង​លោក Akira Nishino ។​គាត់​ជា​គ្រូ​បង្វឹក​របស់​ពួក​យើងអំឡុង​ពានរង្វាន់ 2018 World Cup”។

ជាការ​ពិត! មាន​កីឡាករ​ថៃ​៤​នាក់​បាន​ប្រកបអាជីព​យ៉ាង​ជោគជ័យ​នៅ​លីគ​កំពូល​ជប៉ុន ហើយបន្ថែម​ពី​នេះ ក្រុម​ជម្រើស​ជាតិ​ថៃ​ក៏​មាន​កីឡាករវ័យក្មេង​ប្រកបដោយ​ទេពកោសល្យ​ដូច​ជា Supachok Sarachat, Suphanat Mueanta និង Ekanit Panya។ វៀតណាម​បាន​ឈ្នះ​ពាន​២ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​គឺ​ពាន AFF Suzuki Cup in 2018 និង​មេដាយមាស 2019 SEA Games ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628