ប្រដាល់

ដ្បិតចូលនិវត្តន៍ តែ Conor McGregor នៅតែរកចំណូលពី ២ប្រភពនេះបានរាប់លានដុល្លារ/ឆ្នាំ

កំពូលកីឡាករប្រដាល់ក្នុងទ្រុងកម្រិតពិភពលោក Conor McGregor ដែលទើបប្រកាសចូលនិវត្តន៍ពីសង្វានប្រដាល់ កាលពីជាងមួយសប្តាហ៍មុន ប៉ុន្តែទោះយ៉ាងនេះក្តី! រូបគាត់នៅតែអាចរកប្រាក់ចំណូលដល់ខ្លួនឯងរាប់លានដុល្លារក្នុងមួយឆ្នាំតាមរយៈប្រភពចំណូលសំខាន់ៗ ទាំងពីរខាងក្រោមនេះ។

រំលឹកទៅប្រវត្តិត្រួសៗ បន្តិចបុរសសញ្ជាតិអៀឡង់ខាងលើបានកសាងកេរ្តិ៍ឈ្មោះចេញមកពីកីឡាប្រដាល់សេរី (MMA) ដោយធ្លាប់ឆ្លងកាត់សរុប ២៦ប្រកួត ឈ្នះ ២២លើក និងចាញ់ ៤លើក មុនបន្តឈានជើងចូលប្រឡូកវិស័យប្រដាល់ក្នុងទ្រុង (UFC) បាន ៧លើកផងដែរ ព្រមទាំងការប្រកួតដទៃទៀត។

ឈានចូលមកដល់វ័យ ៣១ឆ្នាំ Conor McGregor បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីការឡើងសង្វៀនប្រដាល់ ដោយនេះក៏ជាការប្រកាសចូលនិវត្តន៍ព្យួរស្រោមដៃលើកទី ៣ ផងដែរ។

 

យ៉ាងណា! ក្រឡេកមកមើលជីវភាពទោះបីជារូបគាត់បានចាកចេញពីកីឡាវាយតប់គ្នានេះក៏ដោយ ប៉ុន្តែរូបគាត់នៅមានលទ្ធភាពក្នុងការរកចំណូលពី ២ប្រភពសំខាន់ៗ ដូចខាងក្រោមៈ

ទី១ ដៃគូផ្សព្វផ្សាយពាណិជ្ជកម្មៈ 

ដោយសារតែកេរ្តិ៍ឈ្មោះបុរសកម្ពស់ ១.៧៥មែ៉ត្ររូបនេះល្បីល្បាញ និងជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក UFC Featherweight និង UFC Lightweight ទៀតសោត ត្រូវបានក្រុមហ៊ុនដៃគូផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនពឹងពាក់រូបលោក ឬជាការជួលក្នុងលក្ខខណ្ឌកិច្ចសន្យាជួយផ្សព្វផ្សាយផលិតផលរបស់ពួកគេ ឬជាទូតសុឆន្ទៈពីក្រុមហ៊ុនជាច្រើន ដែលរំពឹងថាបច្ចុប្បន្នភាពរកចំណូលផ្ទាល់ខ្លួនឲ្យគាត់មិនក្រោម ៥លានដុល្លារក្នុងមួយឆ្នាំនោះទេ។

កន្លងមកជាក់ស្តែង! យើងបានដឹងមកហើយបុរសកូន ២រូបនេះជាទូតសុឆន្ទៈតំណាងឲ្យដៃគូជាច្រើនក្រុមហ៊ុនដូចជា ផលិតផលស្បែកជើងម៉ាក Reebok , ផលិតផលភេសជ្ជៈប៉ូវកម្លាំង Monster Energy , ផលិតផលកាស Beats by Dre និងផលិតផលស្រាបៀរ Bud Light… ជាដើម។

 

ទី២ ជំនួញផ្ទាល់ខ្លួនៈ

មានប្រិយមិត្តអ្នកគាំទ្រស្មោះស្ម័គ្ររបស់ Conor McGregor មួយចំនួនប្រាកដជាបានដឹងមកហើយថា អតីតអ្នកប្រដាល់ពូកែខាងកាយវិការរូបនេះក៏មានជំនួញក្នុងដៃមួយ គឺជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនផលិតស្រាវីស្គីម៉ាក Proper No 12 ដែលជាផលិតផលរបស់ប្រទេសអៀឡង់ (ប្រទេសកំណើតគាត់) ។ បើតាមការស្រាវជ្រាវក្នុងមួយឆ្នាំៗ ក្រុមហ៊ុននេះអាចរកចំណូលពីការនាំចេញផលិតផលខ្លួនទៅជុំវិញពិភពលោកប្រមាណក្នុងរង្វង់ទឹកប្រាក់ជាង ១ពាន់លានដុល្លារឯណោះ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628