បាល់ទាត់

Diogo Luis Santo ស្ថិតក្នុង​ចំណោម​កីឡាករ​ប្រេស៊ីលលេង​បាន​ល្អបំផុតលេង​ក្នុង​លីគកំពូល​ថៃ

ខ្សែ​ប្រយុទ្ធ ក្លិបJohor Darul Ta’zim (JDT) កីឡាករ Diogo Luis Santo ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ប្រេស៊ីល​ដ៏​កំពូល​ដែល​លេងម​ក្នុង​លីគកំពូល​ថៃ Thai League។

កាល​ពីថ្មី​ៗ​នេះ កាសែត​កីឡាថៃ SmmSport បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ប្រេស៊ីលល្អបំផុត​ដែល​លេង​ក្នុង​លីគកំពូលថៃ។ Diogo មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ក៏​ព្រោះ​តែ​រូប​គេ​បាន​ចំណាយពេលដល់ទៅ​៣​រដូវ​កាល។

Diogo ក៏​ជា​ខ្សេ​ប្រយុទ្ធ​នាំ​ចូល​ល្អបំផុត​ពេល​ដែល​រូប​គេ​លេងជាមួយ Buriram United ចាប់​ពី​ឆ្នាំ២០១៥ដល់​ឆ្នាំ​២០១៦។ ក្នុង​រយៈ​ពេល​៣ឆ្នាំ​នេះរូប​គេ​រក​បាន​១៣២​គ្រាប់​ក្នុង​១៥៩ប្រកួត​និង​ឈ្នះ​ពាន១១​គ្រឿង​ជាមួយ Buriram។ ក្រោយ​មក​រូប​គេ​ក៏​ផ្ទេរទៅ​លេង​នៅ​ក្លិប JDT ក្នុង​រដូវ​កាល​២០១៩​ហើយក្លាយ​ជា​ខ្សែ​ប្រយុទត្ធ​ជួរ​របស់​ក្លិប​ម្ដង​ទៀត​។

កីឡាករ​៤នាក់​ទៀត​ដែល​ជាប់​ឈ្មោះ​កីឡាករ​ប្រេស៊ីល​ល្អបំផុត​ក្នុង​លីគកំពូល​ថៃ​មាន Victor Amaro, Leandro Assumpção, Heberty Fernandez និង Cleiton Silva។ Amaro ជា​ខ្សែ​បម្រើ​ ខណៈ​៤​នាក់​ផ្សេង​ទៀត​ជា​ខ្សែ​ប្រយុទ្ធទាំងអស់៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628