បាល់ទាត់

មុនប៉ះ Man Utd ថ្ងៃសុក្រនេះ លោក​ Jose ព្រមានថា​ Spurs អត់​លេង​បែប​ការ​ប្រកួតមិត្តភាព​​ជាមួយ Man Utd ទេ

លោក Jose Mourinho កំពុង​តែ​ដាក់ Manchester United លើ​មុខ​កាំបិតរបស់​ខ្លួន​ បន្ទាប់​ពី​រដូវ​កាល​២០១៩/២០២០​ បាន​ត្រឡប់​មក​វិញ ហើយ​លោក​ថា​ជំនួប​នេះ​មិន​មែន​ជា​ជំនួប​មិត្តភាព​នោះ​ទេ គឺ​ចា​ក្រុមរបស់​លោក​នឹង​ប្រយុទ្ធ​យក​ពិន្ទុតែ​ម្ដង។

និយាយ​ក្នុង​វេបសាយ​របស់​ក្លិប​ Tottenham កាល​ពី​ថ្ងៃ​សុក្រ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ​ថា៖” យើង​នឹង​មិន​លេង​បែប​ប្រកួតមិត្តភាប​ទៀត​នោះ​ទេ។​យើង​គិតហើយ​ថា​វា​នឹង​ល្អ​សម្រាប់​យើង ប៉ុន្តែ​ពិតជាប្រថុយណាស់។​យើង​រៀប​ចំ​តាម​ស្ថានភាពធម្មតា​ចាប់​ពី​ថ្ងៃ​ច័ន្ទដល់​ថ្ងៃ​សុក្រ”។

blog_image

“ដូច្នេះនៅថ្ងៃបន្ទាប់នឹងមានភាពមមាញឹក ហើយយើងត្រូវតែសម្របខ្លួនទៅនឹងភាពពិតថ្មីនេះ។ ដើម្បីឲ្យកីឡាករមានអារម្មណ៍លេងជាមួយពហុកីឡដ្ឋានដែល​គ្មាន​អ្នក​ទស្សនា យើង​គិត​ថា​ពិន្ទុគឺ​ជា​គោលដៅ​ដែលយើងប្រយុទ្ធ ទោះ​បី​ជាមាន​អ្នក​គាំទ្រ​ឬ​គ្មាន​នោះ​ទេ​ ទាំងយើង​និង​ Man Utd គឺ​ប្រយុទ្ធយក​ពិន្ទុហើយ”។

ពេល​នេះ Manchester United កំពុងឈរ​លេខ​៥​ក្នុង​តារាង Premier League មាន​៤៥​ពិន្ទុ​ ខណៈ​ដែល Spurs ឈរ​លេខ​៨​មាន​៤១​ពិន្ទុ​ក្នុង​២៩​ប្រកួត​កន្លង​មក៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628