បាល់ទាត់

ម្ចាស់​ផ្ទះអូសបេគីស្ថានដាក់​គោលដៅ​លើក​ពាន AFC U19 ខណៈ​ពេល​នេះ​កំពុងហ្វឹកហាត់សស្រាក់សស្រាំ

លោក​ ​Timur Kapadze  គ្រូ​បង្វឹកក្រុម​ជម្រើស​ជាតិ អូសបេគីស្ថាន​បាន​និយាយ​ថាក្នុង​នាមជាម្ចាស់​ផ្ទះ​ក្រុមរបស់​លោក ​ដាក់​គោលដៅ​លើក​ពាន​ហើយ​ពេល​នេះ​ លោក​បាន​រៀប​ចំ​ក្រុម​ត្រៀម​បាន​មួយសប្ដាហ៍​មក​ហើយ។

ការ​ប្រកួត​ពាន​រង្វាន់ AFC U19 Championship 2020 នឹង​ធ្វើ​ឡើង​នៅ​ខែ​​តុលាខាង​មុខ ​ខណៈ​ការ​ចាប់ឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៨​ខែ​មិថុនាឆ្នាំ​២០២០។ អតីត​កីឡាករ​ជម្រើស​ជាតិ​អូបេគីស្ថានដែល​ឡើង​មក​ជា​គ្រូ​បង្វឹក​រូបនេះ​ បាន​និយាយអំពី​ការ​រៀប​ចំ​ក្រុម​និង​គោលដៅ​ក្នុង​ពាន​រង្វាន់​យុវជនអាស៊ី​ដែល​ខ្លួន​ធ្វើ​ជាម្ចាស់​ផ្ទះ។

“យើង​បាន​ត្រឡប់​មក​ហ្វឹកហាត់ក្នុង​ជុំរុំ​មួយ​សប្ដាហ៍​មក​ហើយ។ ខ្ញុំ​គិត​ថា​យើង​នៅ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ហើយយរៀប​ចំឲ្យ​បាន​ល្អឥតខ្ចោះ​សម្រាប់ AFC U19 Championship។ គម្រោង​របស់​យើង​ច្រើន​ណាស់​ដែល​ត្រូវ​អាក់ខាន​ដោយ​សារ​ Covid-19 ដូច្នេះ​ការ​ប្រកួតមិត្តភាព​មួយចំនួន​ជាមួយ​ក្រុម​បរទេស​ត្រូវ​អាក់ខាន។ ពេល​នេះ​យើង​មាន​គម្រោង​លេង​មិត្តភាព​ជាមួយក្លិប​ក្នុង​ស្រុក”។

Image

“ទោះយ៉ាងណាយើងអាចរៀបចំជំរុំហ្វឹកហាត់ និងមានឱកាសលេងជាមួយក្រុមបរទេសនៅខែសីហា និងកញ្ញាប្រសិនបើស្ថានភាពអនុញ្ញាត”។

និយាយ​ពី​ក្រុមជម្រើស​ជាតិ​អូសប៊េគីស្ថាន​វិញ​ធ្លាប់​ទទួល​បាន​ជើង​ឯក​រង​ម្ដង​កាល​ពី​ឆ្នាំ​២០០៨។ ប្រទេស​មួយ​នេះ​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ពាន​រង្វាន់យុវជនអាស៊ី​វ័យក្រោម​១៩​ឆ្នាំ​បាន​៨ដងតាំងពីដើម​រៀង​មក៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628