បាល់ទាត់

ក្លិប Ha Tinh ត្រូវពិន័យ ១៥លានដុងព្រោះបណ្តោយអ្នកគាំទ្រចូលទស្សនាច្រើនលើសកំណត់

សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានចេញសេចក្តីសម្រេចចុងក្រោយមួយដោយធ្វើការពិន័យលើក្លិប Ha Tinh FC ចំពោះការប្រកួតប្រចាំលីគកំពូលកាលពីចុងសប្តាហ៍មុនកន្លងទៅ ពីព្រោះតែបណ្តោយអ្នកគាំទ្រចូលទស្សនាច្រើនលើសកំណត់ រហូតធ្លាយដល់ទីកន្លែងហាមឃាត់ផ្សេងៗ លើទីលានប្រកួតជិតកីឡាករ។

ការពិន័យនេះគឺធ្វើឡើងចំពោះការប្រកួតរវាងម្ចាស់ផ្ទះ Hong Linh Ha Tinh FC ឬហៅកាត់ខ្លី Ha Tinh FC បានលទ្ធផលស្មើរ ១ទល់១ នឹងក្លិបភ្ញៀវ Hanoi FC ដែលជាការប្រកួតប្រចាំសប្តាហ៍ទី៤ ក្នុងលីគកំពូលវៀតណាម (V League 1) ។

បើតាមការកំណត់កីឡដ្ឋានរបស់ក្លិប Ha Tinh FC អាចផ្ទុកអ្នកទស្សនាសរុបត្រឹម ១៦ ០០០នាក់ជាបណ្តោះអាសន្នប៉ុណ្ណោះ (ទំហំផ្ទុកដើម ២០ ០០០នាក់ តែមួយផ្នែកកំពុងជួសជុល) ។ តែផ្ទុយទៅវិញក្នុងការប្រកួតលីគកាលពីសប្តាហ៍កន្លងទៅ គេសង្កេតឃើញមានអ្នកចូលរួមទស្សនាច្រើនលើសចំនួនកំណត់រហូតដល់មានការឈរប្រកៀកគ្នាពេញណែនក្នុងកីឡដ្ឋាន រហូតដល់មានអ្នកទស្សនាមួយចំនួនឈរដំរៀបគ្នាដល់តំបន់ហាមឃាត់ (កន្លែងសម្រាប់មន្ត្រីរៀបចំការប្រកួត និងកីឡាករក្នុងទីលាន…) ទៀតផង។

ដោយសារតែកង្វះលទ្ធភាពក្នុងការទប់ស្កាត់អ្នកគាំទ្របែបនេះ សហព័ន្ធបាល់ទាត់វៀតណាម (VFF) បានសម្រេចជាផ្លូវការក្នុងការដាក់ពិន័យជាទឹកប្រាក់ចំនួន ១៥លានដុង ឬស្មើរប្រមាណជិត ៦៥០ដុល្លារដល់ភាគីក្លិបម្ចាស់ផ្ទះខាងលើ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628