បាល់ទាត់

Lewandowski ទាត់១គ្រាប់ជួយ Bayern Munich ទទួលជើងឯក Bundesliga ៨ឆ្នាំចុងក្រោយជាប់គ្នា

ជាផ្លូវការក្លិបយក្ស FC Bayern Munich បានគ្រងតំណែងជើងឯកលីគកំពូលអាល្លឺម៉ង់ ក្នុងរដូវកាល២០១៩/២០២០ នេះ ហើយក៏ជាការការពារតំណែងមួយនេះ ៨រដូវកាលចុងក្រោយជាប់គ្នាផងដែរ ក្រោយពីការប្រកួតយកឈ្នះលើ Werder Bremen កាលពីយប់មិញនេះ។

FC Bayern Munich បានយកឈ្នះទៅលើក្លិប Werder Bremen ក្នុងការប្រកួតប្រចាំសប្តាហ៍ទី៣២ ដោយមានការរកគ្រាប់បាល់តែ១គ្រាប់គត់ដោយខ្សែប្រយុទ្ធកំពុងកាន់កាប់អ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងលីគ Robert Lewondowski នៅនាទី៤៣ ។

ជារួមគិតតាមស្ថិតិលីគក្លិបនេះបានយកឈ្នះលើដៃគូ ១១ប្រកួតចុងក្រោយជាប់គ្នា និង ១៨ប្រកួតចុងក្រោយមិនដែលភ្លាត់ចាញ់ទាល់តែសោះ។ មកទល់ត្រឹមសប្តាហ៍ទី៣២ សន្សំពិន្ទុដល់ទៅ ៧៦គ្រប់គ្រាន់គ្រងតំណែងជើងឯក ខណៈតាមពីក្រោយដោយ Borussia Dortmund ដែលមានត្រឹម ៦៦ពិន្ទុ ខណៈការប្រកួតនៅសល់តែ ២សប្តាហ៍ទៀត។

គិតចាប់តាំងពីរដូវកាល២០១២/២០១៣ មកទល់រដូវកាល២០១៩/២០២០ គឺមានរយៈពេល ៨ឆ្នាំចុងក្រោយជាប់គ្នា តំណែងជើងឯកក្របខណ្ឌ Bundesliga គឺធ្លាក់ក្នុងដៃ FC Bayern Munich ទាំងអស់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628