បាល់ទាត់

មក​ដឹងប្រវត្តិU-19 កម្ពុជា​លេង​ក្នុងពាន AFC U-19 Championship ក្នុងជុំផ្ដាច់​ព្រ័ត្រកន្លងមក

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យក្រោម​១៩​ឆ្នាំ​កំពុងរង់ចាំ​យ៉ាង​អន្ទះសារ ​ក្នុង​ការ​ចាប់​ពូល​ពាន​រង្វាន់ AFC U-19 Championship 2020 ដែល​នឹង​ចូល​មក​ដល់​ថ្ងៃ​ស្អែកថ្ងៃ​ទី១៨ខែ​កក្កដាឆ្នាំ​២០២០​ខណៈក្រុម​កម្ពុជា​បាន​ឡើង​ទៅ​លើក​នេះ​គឺ​ជា​លើក​ទី​៤​ក្នុង​ប្រវត្តិសាស្រ្ត AFC U-19 ដែល​កកើត​ឡើង​តាំងពីឆ្នាំ១៩៥៩។

ដូច​ដែលប្រិយមិត្តបាន​ដឹង​រួចមក​ហើយ​ថា ក្នុង​ឆ្នាំ​២០២០​នេះ​កម្ពុជា​ឡើង​មក​ជុំផ្ដាច់​ព្រ័ត្រ​ក្នុង​ប្រទេសអូបេគីស្ថាន​ គឺ​ក្នុង​នាម​ជា​ក្រុមលេខ​២​ល្អបំផុត​ទាំង​៤ពី​ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ដែល​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​ខ្លួន​ឯង​កាល​ពីឆ្នាំ​២០១៩។ ពេល​នេះ VEHA Media សូមបង្ហាញ​ស្ថិតិ​មួយចំនួន​ក្នុង​ពាន​រង្វាន់ AFC U-19 Championship នា​ពេល​កន្លង​មក។ គិត​មក​ដល់​ពេល​នេះ​ U19 កម្ពុជា​ឡើងមក​ជុំផ្ដាច់​ព្រ័ត្រ​បាន​ ៤​លើក​ហើយ​ពោល​គឺ​ឆ្នាំ​១៩៦៣, ​១៩៧២, ១៩៧៤ និង​ឆ្នាំ​២០២០​នេះ។

ឡើង​មក​ជុំផ្ដាច់​ព្រ័ត្រ​ឆ្នាំ​១៩៦៣៖(ឈ្នះបាន​២ពិន្ទុ ស្មើ​បាន​១ពិន្ទុ ចាញ់​បាន​០ពិន្ទុ)

ពាន​រង្វាន់ AFC U-19 Championship 1963 (កាលនោះ​ឈ្មោះ​1963 AFC Youth Championship)ធ្វើ​ឡើង​នៅ​ប្រទេសម៉ាឡេស៊ី ដែល​កាល​នោះមាន​ឈ្មោះ​ថា​ Federation of Malaya។ កាល​នោះ​គ្មាន​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ដំបូង​នោះ​ទេ​គឺ​ប្រទេស​ទាំងអស់​នាំ​ក្រុម​ទៅ​ចូល​រួម​ដែល​មាន៖ ភូមា (មីយ៉ាន់ម៉ាបច្ចុប្បន្ន) កម្ពុជា, Ceylon (បច្ចុប្បន្នស្រីលង្កា), ហុងកុង, ឥណ្ឌា, ជប៉ុន, ម៉ាឡាយ៉ា (ម្ចាស់​ផ្ទះ), ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ និង​វៀតណាមខាងត្បូង។

U-19 កម្ពុជាស្ថិត​ក្នុង​ពូល​ A​ជាមួយ៖ ភូមា ថៃ ម្ចាស់​ផ្ទះម៉ាឡាយ៉ា ឥណ្ឌា និង​ហ្វីលីពីន។ ឆ្លងកាត់​៥​ប្រកួតក្នុង​ពូល កម្ពុជា​ឈ្នះ២​និង​ចាញ់​៣​គឺ ចាញ់ថៃ ៤​ទល់​០ ឈ្នះម៉ាឡាយ៉ា ១​ទល់​០ ឈ្នះ​ហ្វីលីពីន​៦​ទល់​២ ចាញ់​ឥណ្ឌា ២​ទល់​០​ហើយ​ចុង​ក្រោយ​ភូមា​៤​ទល់​០ ទទួល​បាន​៤​ពិន្ទុ ឈរលេខ ៥ក្នុង​ចំណោម​៦ក្រុម​នៃ​ពូល ខណៈភូមានិង​ថៃ​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ទៅ​ជួប​ជាមួយកូរ៉េខាងត្បូងនិងហុងកុង​ដែល​ឡើង​ពី​ពូល B ។ កូរ៉េខាងត្បូងនិង​ភូមា​ក្លាយ​ជា​ម្ចាស់​ជើងឯកក្រោយ​ស្មើ​គ្នា​២​ទល់​២ (គ្មានម៉ោងបន្ថែម១៥នាទី២ដង​និង​ស៊ុត​បាល់​កាត់​សេច​ក្ដី​១១ម៉ែត្រ​នោះ​ទេ)។

ឡើង​មក​ជុំផ្ដាច់​ព្រ័ត្រ​ឆ្នាំ​១៩៧២៖(ឈ្នះបាន​២ពិន្ទុ ស្មើ​បាន​១ពិន្ទុ ចាញ់​បាន​០ពិន្ទុ)

ពាន​រង្វាន់ AFC U-19 Championship 1963 (កាលនោះ​ឈ្មោះ​1963 AFC Youth Championship)ធ្វើ​ឡើង​នៅ​ប្រទេសថៃ។ ប្រទេស​ដែល​ចូល​រួម​មាន៖ ព្រុយណេ, ភូមា, ហុងកុង, ឥណ្ឌា, ឥណ្ឌូនេស៊ី, អីរ៉ង់, អីស្រ្តាអែល, ជប៉ុន, សាធារណរដ្ឋខ្មែរ, ឡាវ, ម៉ាឡេស៊ី, នេប៉ាល់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, តៃវ៉ាន់ និង​ម្ចាស់​ផ្ទះ​ថៃ​ដែល​បែប​ចែក​ជា៤​ពូល។ ​កម្ពុជាស្ថិត​ក្នុង​ពូល C ជាមួយភូមា, ឥណ្ឌូនេស៊ី​និងតៃវ៉ាន់។ ឆ្លង​កាត់​៣​ប្រកួត​កម្ពុជា​ស្មើ​១​និង​ចាញ់​២ឈរបាត​តារាង​ក្នុង​ពូល​ដោយ​៖

-ភូមា ៥-០ សាធារណរដ្ឋខ្មែរ

-តៃវ៉ាន់ ០-០ សាធារណរដ្ឋខ្មែរ

-ឥណ្ឌូនេស៊ី ៣-០ សាធារណរដ្ឋខ្មែរ

​ប្រទេស​អីស្រាអែល​បាន​ក្លាយ​ជា​ជើង​ឯក​បន្ទាប់​ពី​យក​ឈ្នះ​ក្រុមកូរ៉េខាងត្បូង​១​ទល់​០​វគ្គផ្ដាច់​ព្រ័ត្រ។

ឡើង​មក​ជុំផ្ដាច់​ព្រ័ត្រ​ឆ្នាំ​១៩៧៤៖ (កាល​នោះឈ្នះបាន​២ពិន្ទុ ស្មើ​បាន​១ពិន្ទុ ចាញ់​បាន​០ពិន្ទុ)

ពាន​រង្វាន់ AFC U-19 Championship 1963 (កាលនោះ​ឈ្មោះ​1963 AFC Youth Championship)ធ្វើ​ឡើង​នៅ​ប្រទេសថៃ។ ពេល​នោះ​កម្ពុជា​ស្ថិត​ក្នុង​ពូល C ជាមួយ​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​នេប៉ាល់។ កម្ពុជា​ឈរ​លេខ​៣​ក្នុង​ពូល មាន​២​ពិន្ទុ ក្រោយ​ចាញ់​ម៉ាឡេស៊ី​២​ទល់​១ ឈ្នះនេប៉ាល់​៦​ទល់​២និង​ចាញ់​កូរ៉េខាងត្បូង​២​ទល់​០។  ឆ្នាំ​១៩៧៤​នេះ​ប្រទេស​ឥណ្ឌា​និង​អីរ៉ង់​ក្លាយ​ជា​ក្រុម​ជើង​ឯក​ជាមួយ​គ្នាបន្ទាប់​ពី​ស្មើគ្នា​២​ទល់​០​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ចុះ​ឆ្នាំ​២០២០​នេះ​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផលបែបណា?

អត្ថបទ៖​អូន សៅណាត

ប្រភព៖ rsssf

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628