បាល់ទាត់

គោលបំណងវៀតណាម​ធ្វើ​ម្ចាស់​ផ្ទះ AFF 2020 រលាយដូចអំបិលត្រូវទឹក​ក្រោយ AFF មិនអនុញ្ញាត

គោលបំណងរបស់​វៀតណាម​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ AFF Suzuki Cup 2020 នឹង​មិន​បាន​ផល​នោះ​ទេ ខណៈ​ពាន​រង្វាន់​នេះ ​នឹង​រក្សា​រូបមន្តប្រកួត​ដូច​កាល​ឆ្នាំ​២០១៨​ដដែល។

តាម​រយៈ​កិច្ចប្រជុំមួយ! សហព័ន្ធកីឡាបាល់​ទាត់​អាស៊ាន​(AFF)​បាន​សម្រេច​ចិត្តសម្របយក​រូបមន្ត​ប្រកួត​ដដែល​ ដែល​ប្រទេស​ទាំងអស់នឹង​ត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ក្នុង​ទឹក​ដី​ខ្លួនឯង(ក្នុងដី)២​ប្រកួត​និង​ក្រៅ​ដី​២​ប្រកួត។ ​ដំបូង​ឡើយ! វៀតណាម​បាន​ស្នើសុំធ្វើ​ម្ចាស់​ផ្ទះតែ​ម្នាក់​ឯង​បន្ទាប់​ពី​ប្រទេស​ដទៃ​ទៀត​ ក្នុង​តំបន់​រងផលប៉ះពាល់​ដោយ​សារ​កូវីដ១៩។

អីចឹង​ក៏​ដោយ! AFF ជឿ​ថា​ការ​ឆ្លង​រីករាល​ដាល​នៃ​ COVID-19 ក្នុង​តំបន់​អាស៊ាន​អាច​គ្រប់​គ្រងបាន​ហើយ​នេះ​គឺ​ពិត​អំណោយផល​ដល់​ការ​រៀប​ចំ​ពាន​រង្វាន់ AFF Suzuki Cup 2020 តាម​រូបមន្ត​ដែល​បាន​គ្រោងទុក។​បើ​មិន​អីចឹងទេ! AFF នឹង​បន្ត​មើល​ស្ថានភាពអភិវឌ្ឍន៍​របស់​ប្រទេស​នីមួយៗ​ថា​តើ​រដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យ​ជនបរទេស​មិនចាំបាច់ចូល​ក្នុង​ប្រទេស​ហើយ​នៅ​ដាច់​ដោយ​ឡែក​តែ​ឯងឬ​ក៏​យ៉ាងណា។

ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ! AFF បានអនុញ្ញាត​ឲ្យ​ក្រុមនីមួយៗ​ចុះ​ឈ្មោះ​កីឡាករ​បាន​៣០​នាក់ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​នេះ ហើយ​កីឡាករ​២៣​នាក់​អាច​ឲ្យ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ប្រកួត​ហើយយ​ក៏​មាន​ការ​អនុញ្ញាតឲ្យ​ប្ដូរ​ចូល​៥​នាក់​ដូច​ FIFA ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628