បាល់ទាត់

ជំហាននៃ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូលពានរង្វាន់​ AFC U-16 និងU-19 ល្ងាច​នេះ

ក្រុម​ទាំង១៦ក្នុង​ពាន​រង្វាន់ AFC U-16 និង​ក្រុម​១៦​ផ្សេង​ទៀត​ក្នុងពាន AFC U-19 នឹងរកឃើញគូប្រជែងរបស់ពួកគេនៅពេលការប្រកួត AFC U-16 Championship លេង​នៅបារ៉ែន ២០២០ ហើយAFC U-19 Championshipនឹង​លេង​នៅ អ៊ូសបេគីស្ថាន ខណៈ​ការ​ចាប់​ពូលធ្វើឡើងនៅទីស្នាក់ការ​សហព័ន្ធកីឡាបាល់​ទាត់អាស៊ី( AFC House) ក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅម៉ោង ១៤ និង៣០នាទី និងម៉ោង ១៦ និង៣០នាទី  (ម៉ោងក្នុងស្រុក) ថ្ងៃព្រហស្បតិ៍នេះ។

ពានរង្វាន់ទាំងពីរនេះនឹងមានសារៈសំខាន់ណាស់សម្រាប់ក្រុមយុវជនវ័យក្មេងអាស៊ី។ ក្រុមកំពូលទាំងបួនក្នុងពានរង្វាន់ AFC U-16 មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផ្លូវការចូល​រួមក្នុងព្រឹត្តិការណ៍ FIFA U-17 World Cup នៅប្រទេសប៉េរូ ហើយក្រុម​កំពូល​ទាំងបួនក្នុង AFC U-19 នឹងចូលលេង​នៅ FIFA U-20 World Cup ក្នុង​ប្រទេសឥណ្ឌូណេស៊ី។

AFC U-19 Championship 2020 ក្រុមការពារ​ដំណែង​ជើង​ឯកឆ្នាំមុន អារ៉ាប៊ីដសាអួឌីត ស្ថិត​ក្នុង​ Pot ទី​១ ជាមួយម្ចាស់​ផ្ទះអ៊ូសបេគីស្ថាន ក្រុមឈ្នះ​ពាន​ច្រើន​ជាង​គេ​ដល់​ទៅ​១២​ដងកូរ៉េខាងត្បូង និង​កាតារ។ ជប៉ុន​ធ្លាប់​ឈ្នះ​ពាន​ម្ដង​គត់​កាល​ពី​ឆ្នាំ២០១៦​ ស្ថិត​ក្នុង​ Pot 2 ជាមួយតាជីគីស្ថាន​និង​ក្រុម​ជើង​ឯក​រងឆ្នាំ​២០១០​អូស្រ្តាលី បូក​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ FIFA U-20 World Cup ឥណ្ឌូនេស៊ី​បង្គ្រប់​ក្នុង​ផត​មួយ​នេះ។

ម៉ាឡេស៊ី​និងក្រុម​ជើងឯក៤សម័យកាលអីរ៉ាក់ ឈរ​ក្នុង​ Port 3 ជាមួយ​ក្រុម​ឡើង​ជើង​វៀតណាម និង​កម្ពុជា​ដេល​ទើប​តែបង្ហាញខ្លួន​លើក​ដំបូង​ក្នុង​ពាន​រង្វាន់​នេះ​ គិត​ចាប់​តាំង​ពីឆ្នាំ​១៩៧៤​មក។ ចំណែក​ក្រុម​ឈ្នះ​ពាន​៤​ដងអ៊ីរ៉ង់​ឈរ​ជាមួយ​អតីតម្ចាស់​ផ្ទះឆ្នាំ​២០១៦បារ៉ែន ដោយ​មាន​ក្រុមក្មេង​ខ្ចី​យ៉េម៉ែន និង​ឡាវ​ក្នុង​Pot 4។

ដំណើរ​ការ​នៃ​ការចាប់​ឆ្នោត​ទាំង U-16/U-19 ដែល​មាន​១៦​ក្រុម​ដូចៗ​គ្នា​នោះ​នឹង​ត្រូវ​បែង​ចែកជា​បួន​ពូល ក្នុង​មួយ​ពូល​មាន​៤​ក្រុម។ ក្រុម​ឈរ​លេខ១ និង​លេខ​២ ក្នុង​ពូលនីមួយៗ​នឹង​ឡើង​ទៅ​ជួប​គ្នា​ក្នុង​វគ្គ​៨​ក្រុមចុង​ក្រោយ។ ក្រុម​ដែល​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ(វគ្គ៤ក្រុមចុងក្រោយ)​នឹង​ឡើង​ទៅ​លេង​ពាន World Cup U-17/ World Cup U-19 រៀងៗខ្លួន៕

 

អត្ថបទ៖ សៅណាត

ប្រភព៖ AFC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628