ប្រដាល់

ផ្លូវការ៖ Timo Werner ចុះ​កុងត្រាជាមួយ Chelsea រយៈ​ពេល​៥​ឆ្នាំ

ក្រុម​តោ​ខៀវ Chelsea បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចុះ​កុងត្រាយក​ខ្សែ​ប្រយុទ្ធ Timo Werner របស់ក្លិប RB Leipzig រួច​ទៅ​ហើយ​ខណៈ​ពេល​នេះ​អ្វី​ដែល​មិន​ទាន់​រួច​រាល់​គឺ​ការ​មក​ពិនិត្យសុខភាព។

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​យល់​ព្រម​ចុះ​កុងត្រារយៈ​ពេល​៥​ឆ្នាំ​នៅ​កីឡដ្ឋាន Stamford Bridge​ហើយ​រូប​គេ​បានក្លាយ​ជា​កីឡាករ​ទី​២​ដែល​ Chelsea ទិញ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ខ្សេ​បម្រើប្រយុទ្ធ​ Hakim Ziyechរបស់​ក្លិប Ajax។ ការ​ចុះ​កុងត្រា​នេះ​គឺ Chelsea យល់​ព្រម​ចំណាយ​លុយ​៥០​លាន​អឺរ៉ូ(៤៥លាន​ផោន)​ផ្ដាច់​កុងត្រា​ហើយ Werner ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​១០​លាន​អឺរ៉ូ(៩លានផោន)នៅ​អង់គ្លេស។

Timo Werner និយាយក្នុង​វេបសាយ​របស់​ក្លិប Chelsea អំពី​ការ​ផ្ទេរ​នេះថា៖“ខ្ញុំពិតជារីករាយណាស់ដែលបានចុះកុងត្រាជាមួយក្រុមតោខៀវ Chelsea ។វាពិតជាមោទនភាពណាស់ដែលខ្ញុំបានចូលរួមជាមួយក្លិបដ៏អស្ចារ្យមួយនេះ។

“ ជាការពិតខ្ញុំចង់ថ្លែងអំណរគុណដល់ RB Leipzig ក្លឹបនិងអ្នកគាំទ្រក្នុងរយៈពេល ៤ ឆ្នាំដ៏អស្ចារ្យកន្លងមក។ អ្នកនឹងស្ថិតក្នុងបេះដូងខ្ញុំជារៀងរហូត។ ខ្ញុំទន្ទឹងរងចាំរដូវកាលក្រោយជាមួយមិត្តរួមក្រុមថ្មី អ្នកចាត់ការថ្មីរបស់ខ្ញុំ ហើយជាការពិតអ្នកគាំទ្រក្រុមតោខៀវ យើងរួមគ្នាដើម្បី​អនាគតជោគជ័យខ្លាំងនាពេលខាងមុខជាមួយគ្នា” ។

Werner បង្ហាញខ្លួន​បាន​១៥៧​ប្រកួត​និង​រក​បាន​៩៣​គ្រាប់និងបញ្ជូនបាល់​បាន៤០​ដង​ឲ្យ RB Leipzig​ ហើយ​រូប​គេបាន​អភិវឌ្ឍន៍ខ្លួនន​ក្លាយ​ជា​កីឡាករ​ប្រយុទ្ធ​ដ៏​ល្អ​ម្នាក់​នៅ​អឺរ៉ុប៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628