បាល់ទាត់

ប្រធានបច្ចេកទេសជម្រើសជាតិឥណ្ឌូនេស៊ីមាន​ទំនុក​ចិត្ត U-19 របស់​ខ្លួនឡើង​ផុត​ពូល A ក្នុងពាន AFC U-19 Championship

ប្រធាន​បច្ចេកទេស​សហព័ន្ធកីឡាបាល់​ទាត់ឥណ្ឌូនេស៊ី​លោក  Indra Sjafri ដែល​ប្ដូរដំណែងគ្រូ​បង្វឹកឈុត U19 កាល​ពី​បប៉ុន្មាន​ខែ​មុន មាន​ទំនុក​ចិត្ត​ឆ្លង​ផុត​ពូល​A ពាន​រង្វាន់ AFC U-19 ខណៈដែល​មាន​ម្ចាស់​ផ្ទះអូសបេគីស្ថាន កម្ពុជា​និង​អីរ៉ង់។

និយាយក្នុង​ទីស្នាក់​ការ​សហព័ន្ធកីឡាបាល់​ទាត់ PSSI គ្រូ​បង្វឹក​រូបនេះថា៖“បើ​មើលទៅ​លើ​គូ​ប្រកួត​ក្នុង​ពូល​យើង​អាច​គេច​បានហើយ​ហើយ​បន្ទាប់​មក​យើង​មើល​នៅ​គូ​ប្រកួត​បន្ទាប់​នៅ​វគ្គ​ចាញ់​ធ្លាក់”។

Pelatih Timnas Indonesia U-22, Indra Sjafri, mengamati pemainnya saat latihan. (Bola.com/Yoppy Renato)

អីចឹង​តាមអត្ថន័យរបស់លោក គឺ​ថាក្រុម​ទាំងអស់​ក្នុង​ពូល​Aនេះ​សុទ្ធតែធ្លាប់​ចាញ់​ក្រុមជម្រើស​ជាតិ​ឥណ្ឌូនេស៊ី ហើយពេល​នេះ​ក្រុម​ជម្រើស​ជាតិ U-19 ដែល​ប្ដូមក​ដឹកនាំ​ដោយ​គ្រូ​ធំ Shin Tae-Yong  អាច​ធ្វើ​បានហើយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​លោក​បាន​ប្រមាន​ថា ក្នុង​ការ​ប្រកួតប្រជែង​ណាមួយ​ក្នុង​ពូល​ពិត​ជា​មិនសុវត្ថិភាព​នោះ​ទេ ក្រុម​ដែល​ចូល​រួម​ទាំងអស់​គឺ​នឹង​ប្រកួតប្រជែង​ខ្លាំងក្លារ​ដើម្បី​ឆ្លង​ផុត​ពូល៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628