បាល់ទាត់

ចេញហើយ! កាលវិភាគ ម៉ោងប្រកួត និងកីឡដ្ឋាន ដែលកម្ពុជាលេងក្នុងពាន AFC U19

ក្រោយការចាប់ពូលរួចរាល់ពីម្សិលមិញនេះសម្រាប់ក្រុមជម្រើសជាតិទាំង ១៦ឆ្លងមកដល់ព្រឹត្តិការណ៍ AFC U16 Championship ឆ្នាំ២០២០ ។ នៅពេលនេះម្ចាស់ផ្ទះអូប៊េគីស្ថាន ក៏បានបញ្ចេញកាលវិភាគប្រកួតជាផ្លូវការ ដោយក្នុងនោះ កម្ពុជា U19 យើងស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះតែម្តង។

កម្ពុជា U19 ក្នុងការចាប់ឆ្នោតពីម្សិលមិញនេះបានស្ថិតនៅរួមពូល A ជាមួយម្ចាស់ផ្ទះអូប៊េគីស្ថាន អឺរ៉ង់ និងមិត្តរួមតំបន់ឥណ្ឌូនេស៊ី។ ដូច្នេះក្នុងពូលនីមួយៗ ក្រុមជម្រើសជាតិត្រូវប្រកួត ៣លើក ដើម្បីសន្សំពិន្ទុ យក ២ក្រុមកំពូលតារាងឡើងទៅវគ្គបន្ត។

សម្រាប់កាលវិភាគដែលត្រូវប្រកួតរួមមានៈ

ប្រកួតទី១ កម្ពុជា vs ឥណ្ឌូនេស៊ី – ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ – វេលាម៉ោង ៣ៈ០០នាទី – កីឡដ្ឋាន Bunyodkor

ប្រកួតទី២ កម្ពុជា vs អូប៊េគីស្ថាន – ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ – វេលាម៉ោង ៧ៈ០០នាទី – កីឡដ្ឋាន Bunyodkor

ប្រកួតទី៣ កម្ពុជា vs អឺរ៉ង់ – ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ – វេលាម៉ោង ៧ៈ០០នាទី – កីឡដ្ឋាន Lokomotiv ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628