បាល់ទាត់

គ្រូ​បង្វឹកឥណ្ឌូនេស៊ីខកចិត្តជាមួយអាកប្បកិរិយាររបស់ PSSI ដែល​ទាមទារខ្ពស់​ហួសមេឃ ខណៈ​ជម្រើស​ជាតិ​ឈរលេខ១៧៣ពិភពលោក

អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកូរ៉េខាងត្បូង លោក Shin Tae-yong បានសារភាពថាគាត់ខកចិត្តនឹងអាកប្បកិរិយារបស់សមាគមបាល់ទាត់ឥណ្ឌូនេស៊ី(PSSI)ដែលបានចាប់ផ្តើមងាកចេញពីចក្ខុវិស័យនិងបេសកកម្មពិតរបស់គាត់។

គាត់​និយាយ​ថា​ PSSI ចង់​ជោគជ័យភ្លាមៗបែបសិប្បនិមិត្ត ហើយពួកមិនអាចទ្រទ្រង់ការអភិវឌ្ឍមូលដ្ឋានគ្រឹះយុវជនថ្នាល ដែលបានគ្រោងទុកជាបណ្តើរ ៗកាល​ពីមុន ដើម្បីបង្កើតក្រុមដែលមានគុណភាពនោះ​ទេ។ តាម​ពិត​ទៅ! PSSI បាន​កំណត់​គោលដៅ​ខ្ពស់​ពេកហើយ​វាជាគោលដៅ​ក្លែងក្លាយ​ដែល​ធ្វើ​ឲ្យ​លោក មិន​អាច​ទ្រាំទ្រនូវអាកប្បកិរិយាគិត​ខ្ពស់​ហួសមាឌរបស់​ពួក​គេ។

“គំរោង​ទាំងអស់​ដែល​យើង​បាន​ធ្វើ​កាល​ពី​ចាប់​ផ្ដើម​ដំបូងនៅ​ថ្ងៃ​ទី​មួយ លែង​ដូច​មុនទៀត​ហើយ​។ ខ្ញុំមិន​អាចទ្រាំទ្រ​បាន​ត​ទៅ​ទៀត​នោះ​ទេ។ ពួក​គេ​បាន​ដាក់​គោលដៅ​ថា យើងត្រូវ​តែ​ឡើង​ទៅ​វគ្គ​៨​ក្រុមក​ចុង​ក្រោយ​ពានរង្វាន់ AFC U-19 ក្នុង​ប្រទេសអូសបេគីស្ថាន​ហើយ​លើក​ពាន AFF Suzuki Cup 2020។ ​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup U-20 នៅ​ឆ្នាំ​ក្រោយ​ក៏​ត្រូវ​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដែរ”។

“ហើយ​ខ្ញុំ​ក៏​សួរ! តើ​អ្នកន​ដឹង​ទេ​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​ឈរ​លេខ​ប៉ុន្មាន​ក្នុង​ពិភពលោក?​ ហើយ​មន្រ្តីជាន់​ខ្ពស់ PSSI ក៏ឆ្លើយ​ ១៧៣​ពិភពលោក”។

គាត់​ត្រូវ​បានតែងតាំង​ជា​គ្រូ​បង្វឹក​ឥណ្ឌូនេស៊ី​កាល​ពី​ខែ​ធ្នូឆ្នាំមុន ​ជាមួយ​និង​កុងត្រា​៤ឆ្នាំ​ហើយ គាត់​ឆ្ងល់​ថា​ PSSI ហៅ​គាត់​ឲ្យ​ត្រឡប់​មក​វិញ​ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​ខណៈដែល​ស្ថានភាពកូវីដ១៩ក្នុង​ប្រទេសគ្មាន​បាន​បង្ហាញសញ្ញាថមថយការ​ឆ្លង​ទាល់​តែ​សោះ។ លោក Tae-yong មាន​គម្រោង​នាំ​ក្រុម​ឈុត U-19 ទៅ​ហ្វឹកហាត់​នៅ​កូរ៉េខាងត្បូង​ដើម្បី​ត្រៀម AFC U-19 Championship ដោយ​សារ​តែ​ស្ថានភាព​នៅ​ឥណ្ឌូនេស៊ី​មិន​ទាន់​សុវត្ថិភាព​ដែល​អាច​ប៉ះពាល់ដល់​សុខភាព​គ្រូ​បង្វឹក​និង​កីឡាករ។

“ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មាន​មនុស្ស​១០០០នាក់​ធ្វើ​រោគវិនិច្ឆ័យជំងឺកូវីដ​ក្នុងមួយថ្ងៃ ប៉ុន្តែ​PSSI បាន​ស្នើ​សុំ​ឲ្យ​ពួក​គេ​ត្រឡប់​មក​ចាប់​ផ្ដើម​ហ្វឹកហាត់ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ខ្ញុំ​គញិត​ថា​យើង​អាច​ពង្រឹង​ជំនាញ និង​ទម្រង់​លេង​របស់យើង​ទល់នឹង​ក្រុម​ខ្លាំងក្នុង​ការ​ប្រកួតមិត្តភាព។ កូរ៉េខាងត្បូងឡើង​ដល់​វគ្គ​៤ក្រុម​ចុង​ក្រោយ​ World Cup 2002 ដោយ​សារ​ជួប​ក្រុម​ខ្លាំង”។

“ពេល​នេះ​ក្នុង​ប្រតេស​ឥណ្ឌូនេស៊ីកំពុងតែ​មាន​ការ​កើនឡើងនូវ Covid-19 ។​វា​ពិត​ជា​ពិបាកក្នុង​ការ​ស្វែង​រក​ក្រុម​ខ្លាំង។​ប្រសិន​បើ​យើងហ្វឹកហាត់​នៅ​ប្រទេសដទៃ​ កម្រិតកាយសម្បទារបស់​យើង​នឹង​កើតឡើងជាមួយការ​បំប៉នអាហារត្រឹម​៦សប្ដាហ៍ជាមួយកម្មវិធីហ្វឹកហាត់យ៉ាង​ជិត​ស្និទ”៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628