បាល់ទាត់

អាជ្ញាកណ្តាលការប្រកួត Sheffield ប៉ះ Villa ចេញមុខបកស្រាយអំពីគ្រាប់បាល់ក្នុងសំណាញ់ទីថ្ងៃមុន

ក្នុងការប្រកួតបើកឆាកលីគកំពូលអង់គ្លេសឡើងវិញ បន្ទាប់ពីសម្រាកមួយរយៈកាលដោយសារជំងឺរាតត្បាត COVID-19 ការប្រកួតដំបូងរវាង Sheffield United បានត្រឹមលទ្ធផល ០ទល់០ នឹង Aston Villa ត្រូវបានមតិរិះគន់វាយប្រហារជាខ្លាំងទៅលើអាជ្ញាកណ្តាល និងក្រុមមន្ត្រីអាជ្ញាកណ្តាល ពាក់ព័ន្ធនឹងការមិនផ្តល់គ្រាប់បាល់ឲ្យចូលទីចំនួន១គ្រាប់។

ក្នុងការប្រកួតខាងលើ គេបានសង្កេតឃើញ និងមានការបញ្ចេញមតិចម្រូងចម្រាក់ពាក់ព័ន្ធនឹងអ្នកចាំទីរបស់ក្លិប Aston Villa ពោលកីឡាករ Orjan Nyland ដែលបានចាប់បាល់ក្រឡកអាចចូលក្នុងសំណាញ់ទីតែភ្លាមៗ រូបគេបានព្យាយាមទប់ផ្អិបជាប់នឹងបង្គោលទី។ ក្រឡេកមើលមតិភាគច្រើនគិតថាគួរតែជាការផ្តល់បាល់ ១គ្រាប់ដល់ក្លិប Sheffield United ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែងអាជ្ញាកណ្តាល មិនបានផ្តល់ឲ្យនោះទេ ដោយមិនបានឆែកមើលជំនួយការអាជ្ញាកណ្តាលអេឡិកត្រូនិក (VAR) ថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ និងក្រោយមានការរិះគន់ខ្លាំងៗ លោក Michael Oliver មន្ត្រីអាជ្ញាកណ្តាលកាត់សេចក្តីក្នុងទីលាននៃការប្រកួតខាងលើផ្ទាល់បានចេញមុខបកស្រាយដូចតទៅៈ

៉ ក្នុងច្បាប់ថ្មី IFAB , ជំនួយការអាជ្ញាកណ្តាល (VAR) គឺត្រូវបានបង្កើតឡើងសម្រាប់ការឆែកមើលបញ្ជាក់គ្រាប់បាល់។ តែក្នុងការប្រកួតជាក់ស្តែងលើទីលាន (ការប្រកួតខាងលើ) ខ្ញុំមិនបានទទួលសញ្ញាគ្រាប់បាល់ចូលនោះទេ (សញ្ញាគ្រាប់បាល់ផ្តល់ក្នុងនាឡិកា Goal-Line) ។  “

ជាក់ស្តែងក្នុងការប្រកួតផ្ទាល់ ភ្លាមៗក្នុងព្រឹត្តិការណ៍ខាងលើ កីឡាករនៃក្លិប Sheffield United មួយចំនួនក៏មានការតវ៉ាចំពោះមុខ ប៉ុន្តែលោកអាជ្ញាកណ្តាលវ័យ ៣៥ឆ្នាំខាងលើក៏បានចង្អុលពីនាឡិការបស់គាត់ផងដែរ ក្នុងន័យបង្ហាញថាពុំមានសញ្ញាបញ្ជាក៉អំពីគ្រាប់បាល់ចូលទី៕

ខាងក្រោមនេះជារូបភាពមួយចំនួនដែលត្រូវថតបានក្នុងការប្រកួតត្រង់វគ្គភ្លាត់គ្រាប់បាល់ចូលសំណាញ់ទីខាងលើៈ

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628