បាល់ទាត់

គ្រូ​បង្វឹកក្រុម Police Tero FC ថា​មិនខ្វល់ Top 4 នោះ​ទេ​ឲ្យ​តែ​ក្រុម​រក្សាតំណែង​លេង​ក្នុង​ Thai League 1 ទៅ​វា​ប្រសើរណាស់ហើយ

គ្រូ​ប​ង្វឹកក្រុម​ Police Tero FC លោក Rangsan Viwatchaichok បាន​និយាយ​ថា​គាត់ផ្ដោតសំខាន់​លើ​ការ​រក្សា​តំណែង​លេង​នៅ​ក្នុង​លីគ​កំពូល​ថៃ​ Thai League 1 នៅ​រដូវ​កាល​ក្រោយ ជាជាង​ត្រដខ្យល់​ដណ្ដើម​យក​កៅអី AFC Champions League ។

បន្ទាប់​ពី​ឆ្លងកាត់បួន​ប្រកួតក្នុង​លីគ​មុន​ពេល​សម្រាកដោយ​សារ​ការ​ឆ្លង​រីករាលដាល​នៃ​វីរុសកូវីដ១៩​ ក្រុមប៉ូលិស ថេរ៉ូ មួយ​នេះ​ទទួល​បាន​លទ្ធផល​ឈ្នះ​៣​ប្រកួត​និង​ចាញ់​មួយ កំពុងឈរ​លេខ​៥​ក្នុង​តារាង។ Rangsan Viwatchaichok ទទូច​ថា​ទោះ​បី​ជា​ក្រុមរបស់​លោក​កំពុងឈរ​លើ​ចំណាត់​ថ្នាក់​មួយ​ដែល​អាច​មានឱកាសលេង​ Champions League ក៏​គាត់​នៅ​តែកំណត់​គោលដៅ​ទុក​ជា​មុន​ថា​រក្សា​ខ្លួនមិន​ឲ្យ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ទី​២​ថៃ​ឡើង​វិញ​តែ​ប៉ុណ្ណោះ។

“ខ្ញុំពិត​ជាមិន​ផ្ដោតសំខាន់​ចំណុច Top 4 នោះ​ទេ។យើង​ជា​ក្រុមតូចតាច​ ហើយ​គោលបំណងរបស់​យើង​គឺ​បន្ត​លេងម​ក្នុង​លីគកំពូល។​ប្រសិន​បើ​យើង​អាច​បន្ត​នៅ Thai League 1, អ្នក​គ្រប់​គ្នា​និង​កីឡាករ​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ។ កីឡាករ​ទាំងអស់​បាន​ត្រៀម​ខ្លួន​លេង​ហើយ​មាន​ទំនុក​ចិត្ត​ខ្ពស់ក្នុង​ការ​ជួយក្រុម”។

ដំបូង​ឡើយ​!​កាសែត​ថៃបាន​រាយការណ៍ថា​ Police Tero ដាក់​គោលដៅ​ជាប់​ទៅ​លេង​នៅ​ពាន AFC Champions League បន្ទាប់​ពី​បង្ហាញទម្រង់​លេង​ក្នុង​៤​ប្រកួត​ដំបូង។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! អតីត​ក្រុម​ជើងឯករងលីគ​ទី​២​ថៃមួយ​នេះ ក៏​មិន​ភ្លេច​ខ្លួន​សម្រាប់ពាន​រង្វាន់​ធំ​លំដាប់​អាស៊ី​មួយ​នេះ ​ដែល​ខ្លួន​ធ្លាប់​មាន​វត្តមានកាល​ពី​ប្រហែល១០​ឆ្នាំមុន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628