បាល់ទាត់

អតីតខ្សែប្រយុទ្ធរក​បានគ្រាប់​បាល់ច្រើន​ជាង​គេ​ក្នុង​លីគកំពូល​ថៃ Cleiton Silva ចុះ​កុងត្រាឲ្យ​ក្លិប Bengaluru FC ក្នុងលីគកំពូលឥណ្ឌា

ក្រុមបាល់ទាត់ Bengaluru FC ក្នុង​លីគ​កំពូល​ឥណ្ឌាបានចុះ​កុងត្រាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cleiton Silva ពីក្រុម Suphanburi FC របស់ថៃក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ជាមួយក្លិបប្រេស៊ីល Madureira ក្នុងឆ្នាំ ២០០៨។ ក្នុងឆ្នាំ ២០១០ គាត់បានផ្លាស់ទៅលេងនៅប្រទេសថៃ ហើយចាប់ផ្តើមលេងឲ្យក្លិប Osotsapa ជាកន្លែងដែលគាត់រកបាន ១៧ គ្រាប់ក្នុង ៣៨ ប្រកួតក្នុងរយៈពេល ២ ឆ្នាំ។ គាត់ឈានដល់ចំណុចកំពូលក្នុងការប​ង្ហាញទម្រង់​លេងដ៏មានសក្តានុពលរបស់គាត់ឲ្យក្រុម Muangthong United ។ ក្នុងឆ្នាំ ២០១៥ គាត់រកបាន ៣២ គ្រាប់ក្នុង ៤១ ប្រកួត ហើយក្នុងយុទ្ធនាការរដូវ​កាល​បន្ទាប់គាត់រកបាន ៣៣ គ្រាប់ទៀតពីការបង្ហាញខ្លួន ៣២ ប្រកួត។

បន្ទាប់ពីទទួលបានជោគជ័យនិងសាងកេរិ្មឈ្មោះ ពីររដូវកាលនៅប្រទេសថៃ គាត់បានផ្លាស់ទៅប្រទេសចិនលេងឲ្យ​ក្លិប​Shanghai Shenxin យក​ប្រាក់​ឈ្នួលខ្ពស់​ម្ដង។ការ​ផ្ទេរ​ទៅ​លេង​នៅ​ចិន! មិន​បាន​ធ្វើ​ឲ្យ​គាត់​ស្រុតចុះ​ទម្រង់លេង​នោះ​ទេ គឺ​រូប​គេរក​បាន​គ្រាប់​បាល់ ២០​គ្រាប់​ក្នុង​៣១​ប្រកួត។ នៅឆ្នាំ ២០១៨ គាត់បានចូលរួមជាមួយ Suphanburi ក្នុង​លីគ​កំពូល​ថៃ បន្ទាប់​ពី​ផ្ទេរ​ពី​ចិនហើយ​ចំណាយ​ពេល​២​ឆ្នាំ​នៅ​ក្កិប​មួយ​នេះ។

ក្នុង​លីគ​កំពូល​ថៃ! រូបគេ​បាន​ក្លាយ​ជា​កីឡាករ​បរទេស​ដែល​រក​បាន​គ្រាប់​បាល់​លើស​ពី​១០០គ្រាប់​ ហើយ​កាន់​ដំណែង​ជា​ខ្សែ​ប្រយុទ្ធ​រកគ្រាប់បាល់​បាន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​២​រដូវ​កាល​ជាប់​គ្នា។ និយាយ​ក្នុង​ពិធីបង្ហាញខ្លួន​ឲ្យ​ក្លិប Bengaluru FC កីឡាករប្រេស៊ីលើរូបនេះថា៖

“ ខ្ញុំបានចុះកុងត្រាជាមួយ Bengaluru FC ពីព្រោះខ្ញុំចង់ក្លាយជាម្ចាស់ជើងឯក ហើយក្លិបមួយនេះគឺជាក្លឹបដែលតែងតែដណ្តើមជើងឯក។ ខ្ញុំមានឱកាសនេះម្តងទៀតនៅ BFC ។ ខ្ញុំចង់ធ្វើឱ្យក្លឹបនិងអ្នកគាំទ្ររីករាយ។ ខ្ញុំបានតាមដានក្លិបនេះមួយរយៈ បន្ទាប់មកយើងបានពិភាក្សាគ្នាហើយខ្ញុំចូលចិត្តអ្វីដែលខ្ញុំបានឃើញនៅ​ទីនេះ”។

“ខ្ញុំទន្ទឹងរង់ចាំធ្វើដំណើរទៅកាន់ Bengaluru ហើយខ្ញុំពិតជារំភើបណាស់ ដែលបានជួបមិត្តរួមក្រុមថ្មី អ្នកគាំទ្រថ្មី” ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628