បាល់ទាត់

វៀតណាមខលហៅជម្រើស​ជាតិ កៀហ្ស៊ីស៊ីស្ថានលេង​មិត្តភាពដើម​ខែ​តុលា

ដើម្បី​រៀប​ចំ​ការប្រកួត​ពាន​រង្វាន់ 2022 World Cup វគ្គ​ជម្រុះ​ដេល​នៅ​សល់ចុង​ឆ្នាំ​នេះ ជម្រើស​ជាតិ​វៀតណាម​នឹង​មិត្តភាពជាមួយ​ជម្រើស​ជាតិ​​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) នៅ​ថ្ងៃ​ទី​០៨​ខែ​តុលាខាង​មុខ។

អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម​លោក Tran Quoc Tuan​ បាន​និយាយ​ថា​កៀហ្ស៊ីស៊ីស្ថាននឹងត្រូវ​ជួប​ជាមួយមីយ៉ាន់ម៉ាក្នុងការប្រកួតជម្រុះពូល F ប៉ុន្តែពួក​គេចង់ប្រកួតមិត្តភាពជាមួយវៀតណាមជាមុន​សិន ខណៈ​ដែល​ពួក​គេ​ក៏​ត្រូវ​ជួបម៉ាឡេស៊ីនៅពូល G ដែរ​នោះ។ នៅពេលអ៊ីរ៉ាក់បានលុបចោលការ​ប្រកួតមិត្តភាពជាមួយវៀតណាមកាលពីខែមីនា ពួក​គេបានអញ្ជើញកៀហ្ស៊ីស៊ីស្ថានជាអ្នកជំនួស ដោយការប្រកួតត្រូវបានគេរំពឹងថា នឹងកើតឡើងនៅថ្ងៃទី ២៦ ខែមីនា។ យ៉ាងណាក៏ដោយផែនការនេះត្រូវបានបំផ្លាញដោយ Covid-19 ។

“VFF និង​ KFU បាន​កំណត់​កាល​វិភាគ​ម្ដង​ទៀត​ដាក់​ថ្ងៃ​ទី​០៨​ខែ​តុលា ​ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​ត្រូវ​លេង​នៅ​ក្នុង​ទីលាន​ណានោះទេ”។

ក្នុងអំឡុងពេលប្រកួតមិត្តភាពនេះលោក Park Hang-seo ដែលជាគ្រូបង្វឹកនឹងនៅតែត្រូវបានអនុញ្ញាតឱ្យចូលរួម ទោះបីកាលពីខែកុម្ភៈ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានពិន័យលោកចំនួន ៥០០០ ដុល្លាររួមជាមួយនឹងការព្យួរនៅក្នុងការប្រកួតមិត្តភាពចំនួន ៤ ដោយសារតែការធ្វើ​ការម​វុការមិនសមរម្យលើអាជ្ញាកណ្តាលអំឡុងការប្រកួតស៊ីហ្គេមលើកទី ៣០ កាលពីឆ្នាំមុន។

កៀហ្ស៊ីស៊ីស្ថានបច្ចុប្បន្ន​ឈរ​លេខ​៩៦​ពិភពលោកក្នុង​តារាង FIFA Ranking នៅ​លើ​វៀតណាម​២​ចំណាត់​ថ្នាក់។ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ World Cup នេះ​ពួក​គេ​នៅ​ក្នុង​ពូល F ជាមួយ ជប៉ុន តាជីគីស្ថាន មីយ៉ាន់ម៉ា និង​ម៉ុងហ្គោលី។ ឆ្លង​កាត​ការ​ប្រកួតកន្លង​មក​ពួក​គេ​ទទួល​បាន​៧ពិន្ទុ​ហើយ​ឈរ​លេខ​២​ក្នុង​ពូល​ពី​ក្រោម​ជប៉ុន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628