បាល់ទាត់

បារាំង អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាបាល់ទាត់ឡើងវិញចាប់ពីខែក្រោយតទៅ

រដ្ឋាភិបាលប្រទេសបារាំង បានប្រកាសអនុញ្ញាតឲ្យដំណើរការសកម្មភាពបាល់ទាត់ឡើងវិញ ក៏ដូចជាការអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ផងដែរ ប៉ុ​ន្តែមានការកំណត់ត្រឹមចំនួន ៥ពាន់នាក់ក្នុងមួយកីឡដ្ឋាន។

ក្រោយពីសម្រេចផ្អាកសកម្មភាពមួយរយៈដោយសារជំងឺ COVID-19 ទីបំផុត! រដ្ឋាភិបាលបារាំងបានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យបើកដំណើរការសកម្មភាពប្រកួតប្រជែងក្នុងវិស័យកីឡាឡើងវិញ ខណៈក្នុងវិស័យបាល់ទាត់ផ្ទាល់ ក៏អនុញ្ញាតបន្ថែមដល់អ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋានដែលរៀបចំប្រកួត ប៉ុន្តែកំណត់ចំនួនត្រឹម ៥ពាន់នាក់ចុះក្រោម។ ការអនុញ្ញាតនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ តទៅ។

លីគកំពូលបារាំង ត្រូវបានបញ្ចប់មុនពេលកំណត់រួចរាល់ដោយក្លិប Paris Saint-Germain បានទទួលជើងឯក និងមិនមានក្លិបកាត់ចេញនោះទេក្នុងរដូវកាលនេះ។ ប៉ុន្តែចំពោះពានរង្វាន់ French Cup និង French League Cup បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រទាំងទ្វេ ប៉ុន្តែពុំទាន់បានកំណត់កាលបរិច្ឆេទឡើយ។

French Cup ឬ Coupe de France រដូវកាលនេះ មានក្លិបឡើងដល់វគ្គផ្តាច់ព្រ័ត្ររួមមាន Paris Saint-Germain ត្រូវប៉ះ AS Saint-Etienne ចំណែឯ French League Cup ឬ Coupe de la Ligue ត្រូវប៉ះគ្នាដោយ Paris Saint-Germain ដដែលតទល់នឹង Lyon ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628