បាល់ទាត់

គ្រូ​បង្វឹក U-19 វៀតណាម​ដាក់​គោលដៅ​លេង​ពាន FIFA U-20 នៅឥណ្ឌូនេស៊ី

គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិ​វៀតណាម​វ័យ​ក្រោម​១៩​ឆ្នាំលោក Philippe Troussier បាន​បញ្ជាក់​ថា​គោលដៅ​របស់ ​U19 វៀតណាម​គឺទទួល​បាន​សំបុត្រយន្តហោះទៅ​លេង​ក្នុង​ពាន​រង្វាន់ U20 World Cup នៅ​ឆ្នាំ​២០២១​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

ក្នុង​ពាន​រង្វាន់ AFC U-19 Championship 2020 ក្រុមជម្រើស​ជាតិវ័យ​ក្រោម១៩​ឆ្នាំ​ស្ថិត​ក្នុងពូល C ជាមួយ U19 អូស្រ្តាលី U19 អារ៉ាប់ប៊ីសាអូឌីត និង​U19 ឡាវ។ និយាយ​ក្នុង​កាសែតអនឡាញ​ក្នុង​ស្រុក​វៀតណាម​មួយលោក Philippe Troussier ​បញ្ជាក់​ថា គោលបំណងរបស់​ U-19 វៀតណាម​មិនមែន​ត្រឹម​តែ​ឈ្នះ​១​ឬ​២ប្រកួត​ក្នុង​ពូល​នោះ​ទេ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​ប្រជែងមួយ​ដើម្បី​យកសំបុត្រ​យន្ត​ហោះ​ទៅ​លេង​នៅ​FIFA U20 World Cup 2021ក្នុង​ប្រទេសឥណ្ឌូនេស៊ី។

“គោលបំណងរបស់ខ្ញុំ​ជាមួយ​កីឡាករ​ មិន​មែនត្រឹម​តែ​ឈ្នះ​ម៉ាប្រកួត ២​ប្រកួត​អី​នោះ​ទេ ប៉ុន្តែការ​ឈ្នះ​សំបុត្រយន្តហោះទៅលេង​នៅ FIFA U20 World Cup គឺ​ជា​គោលដៅដែល​យើង​ចង់​បាន។ U-19 វៀតណាមត្រូវការចាំបាច់​៤​ឬ​៥​ពិន្ទុរហូត​ទៅដល់​៦​ពិន្ទុ។ ដូច្នេះ​ការ​ប្រកួត​ទាំងអស់​ពិតជាសំខាន់។

“ក្នុង​ពូល​នេះ! ខ្ញុំ​មាន​អារម្មណ៍​ថា​ពិត​ជា​ល្អ​ណាស់​ហើយគូប្រជែងដទៃ​ទៀត​ក៏​មាន​អារម្មណ៍​ដូច​ជា​ពួក​យើង​អីចឹង​ដែរ ពី​ព្រោះពួក​គេ​គិត​ថាការ​ជួប​វៀតណាម​ឬ​ឡាវនឹង​ងាយ​ស្រួល។ម៉្យាងវិញ​ទៀត​ក្នុង​ពូល​នេះ​គឺ​វា​ប្រសើ​ជាង​ពូល​B ដែល​មាន​កូរ៉េខាងត្បូង​និង​ជប៉ុន។

ដើម្បីជួយកីឡាករឱ្យមានការសម្របខ្លួនបានល្អបំផុតទៅនឹងពេលវេលាក្នុងការប្រកួត AFC U-19 គ្រូបង្វឹកលោក Philippe Troussier បានសំរេចចិត្តឲ្យ​ក្រុម​កីឡាករ​ចាប់​ផ្ដើម​ហ្វឹកហាត់​ចាប់​ពី​ពេល​នេះ​តទៅ​នី​ម៉ោង​៨​និង​០០​នាទី​យប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628