បាល់ទាត់

ស៊ុតប៉េណាល់ទី​មួយគ្រាប់​យប់មិញបងធំ Ramos បំបែកកំណត់​ត្រាមួយ

ខ្សែ​ការពារ​កណ្ដាល​រក​បាន​គ្រាប់​បាល់​សរុប​៦៨​គ្រាប់​ហើយ​ក្នុង​ពានរង្វាន់​ La Liga Primera Division លើស​កំណត់​ត្រា​វីរបុរស Barcelona លោក Ronald Koeman​ទៅ​ទៀត។

ការ​ទាត់​បាល់​ពិន័យ១១ម៉ែត្រ​ឲ្យ​ Real Madrid នាំ​មុខ​ក្រុម​ Real Sociedad ១​ទល់​០​កាល​ពី​យប់​មិញ បាន​ធ្វើ​ឲ្យ​ Ramos ឈរ​លើ​គេ​ក្នុង​នាមជាខ្សែ​ការពារ​សញ្ជាតិ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេបំផុត។

៦៨​គ្រាប់​នេះ​មាន​ន័យថា​គាត់​បាន​ទម្លាក់​អតីតខ្សេ​ការពារ Barcelona លោក Ronald Koeman ដែល​ស៊ុត​បញ្ជូល​ទី​សរុប​បាន​៦៧​គ្រាប់​នៅ​ La Liga ចាប់​ពី​ឆ្នាំ​ ១៩៨៩​ដល់​ឆ្នាំ​១៩៩៥។ ប៉ុន្តែ​ក្រោយ​ពេល​ស៊ុត​បាល់​ពិន័យ​នេះ​បាន​ប៉ុន្មាន​នាទី Sergio Ramos បាន​រងរបួស​ហើយត្រូវប្ដូរ​ចេញ​ហើយឱកាស​រក​គ្រាប់​បាល់​បន្ត​ក៏​បាត់​បង់។

កីឡាករ​អេស្ប៉ាញ​វ័យ​៣៤ឆ្នាំធ្លាប់​ឈ្នះ​ពាន European Championships ២​ដង​ និង​ពាន World Cup ម្ដង​ជាមួយ​ជម្រើស​ជាតិ​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ Sevilla ក្នុងឆ្នាំ​២០០៤​រក​បាន​២​គ្រាប់​មក្នុង​ការ​បង្ហាញខ្លួន៣៩​ប្រកួតក្នុង​លីគ​កំពូល​អេស្ប៉ាញ។

ឆ្នាំ​២០០៥ ​រូប​គេ​ផ្ទេរ​មក​ Real Madrid ដល់​បច្ចុប្បន្នជួយក្លិប​ឈ្នះ​ពាន La Liga ៤​ដង​និង​ UEFA Champions League ជា​ច្រើន​ដង​ទៀត។ មក​រួមរស់​ជាមួយ Real Madrid រូប​គេ​ជា​ខ្សែ​ការពារ​នោះ​ទេ តែ​ឱកាស​នៃ​ការ​រក​គ្រាប់​បាល់បាន​ជិត ​១០០​គ្រាប់​ទៅ​ហើយឲ្យ​ក្លិប។ រក​គ្រាប់​បាល់​ឲ្យ​ស្ដេច​ស​ដំបូង​គឺ​ក្នុង​ឆ្នាំ​២០០៥​ដែល​រូប​គេ​ស៊ុត​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ​លើ Malaga ២​ទល់​០​ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក​រូប​គេ​ត្រូវ​រង់​ចាំដល់​ឆ្នាំ​២០០៦​ទើប​តរក​បាន​គ្រាប់​បាល់ឡើង​វិញ​ ក្នុង​ជ័យជម្នះ​៤​ទល់​០​លើDeportivo La Coruna ក្នុង​ទឹក​ដីខ្លួន​ឯង។

រដូវ​កាល​នេះ​រូប​គេ​ជា​កីឡាករ​ម្នាក់​ដែល​រក​បានគ្រាប់​បាល់​បាន​ច្រើន​ក្នុង​ La Liga ក្នុង​ចំណោម​កីឡាករ Real Madrid ទាំងអស់ ។​រូប​គេ​រក​បាន​៧​គ្រាប់​ក្នុង​រដូវ​កាល​នេះ។ ស្ថិតិ​រក​គ្រាប់​បាល់​បាន​កើន​ឡើង​ដោយ​សាររូប​គេរ៉ាប់​រងបាល់​ពិន័យ១១​ម៉ែត្រ​ជំនួស Cristiano Ronaldo ដែល​ចាក​ចេញ​ទៅ​ Juventus៕

ប្រភព៖ Goal

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628