បាល់ទាត់

គ្រូ​បង្វឹក U19 អូសបេគីស្ថាននិយាយបែប​ណា​ពេល​ជួប ​U19 កម្ពុជានិង U19 ឥណ្ឌូនេស៊ី​ក្នុង​ពូល A

គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិអូសបេគីស្ថានលោក Timur Kapadze បាន​បង្ហាញប្រតិកម្មអំពី​ការ​ចាប់​ឆ្នោត​ក្នុង​ពាន​រង្វាន់ AFC U-19 Championship Uzbekistan 2020 ដោយ​លោក​បាន​ព្យាករណ៍ថា​ជំនួប​ជាមួយ​ជម្រើស​ជាតិ​ U-16 អីរ៉ង់​ជា​ជំនួប​មួយ​ដែល​លំបាកខ្លាំង។

ក្រុមម្ចាស់​ផ្ទះ​មួយ​នេះ​ក៏នឹង​ត្រូវ​ជួប​ក្រុម​មក​ពី​តំបន់​អាស៊ាន​២​គឺ ឥណ្ឌូនេស៊ី​និង​កម្ពុជា​ក្នុង​ពូល A ខណៈ​ដែល​ក្រុម​លេខ១ និង​លេខ​២​ក្នុង​ពូល​ឡើង​ទៅ​វគ្គ៨ក្រុម​ចុង​ក្រោយ។ ពេល​បាន​ដឹង​ពីគូប្រកួតក្នុង​ពូល A លោក​ Timur Kapadze បាន​ថ្លែងបែបនេះ៖

“យើង​នឹង​ជួបអីរ៉ង់ក្នុង​ការ​ប្រកួតបើក​ឆាក​នៃ​ពាន​រង្វាន់ AFC U-19 Championship។ វា​នឹង​ក្លាយជាការ​ប្រកួតមួយដ៏​តឹងតែងសម្រាប់​ពួកយើង​ទាំងពីរ។ ខ្ញុំ​គិត​ថា​ការ​ចាប់​ពូល​នេះ​ល្អគ្រប់​គ្រាន់​ហើយ​ខណៈ​ដែលមាន​តែ​ក្រុមល្អខ្លាំង​ពី​ក្នុង​ពូល”។

“យើង​មិនដឹង​ថា​តើ​កម្ពុជានិង​ឥណ្ឌូនេស៊ីល្អប៉ុនណា​ ហើយ​នឹង​ប្រកួតប្រជែង​កម្រិតណាដើម្បី​យក​កំពូល​តារាង ប៉ុន្តែ​យើង​នឹងមើល​វីដេអូ​ការ​ប្រកួតពី​មុនៗរបស់​បួក​គរ​និង​ទិកនិក​ប្រកួត។

ក្រុម​ដែល​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់ AFC U19 នេះ​នឹង​ទទួលបាន​កៅអី​ទៅ​លេង​នៅ​ពាន FIFA U-20 World Cup Indonesia 2021 ប៉ុន្តែ​បើឥណ្ឌូនេស៊ី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែរ ក្រុម​ទី​៥​ដែល​ល្អ​ជាង​គេ​នឹងទទួល​បាន​កៅអី​មួយ​ទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628