បាល់ទាត់

កីឡាករកូនកាត់ ៨នាក់ស្ថិតក្នុងបញ្ជីនាំចូលជម្រើសជាតិហ្វីលីពីន ត្រៀម AFF Suzuki Cup ឆ្នាំនេះ

ត្រៀមខ្លួនក្នុងយុទ្ធនាការប្រកួតប្រជែងពានរង្វាន់ធំបំផុតកម្រិតតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup ឆ្នាំ២០២០ លោក Scott Cooper គ្រូបង្គោលជម្រើសជាតិហ្វីលីពីន បានកំពុងមមាញឹកលើការសិក្សាលទ្ធភាពក្នុងការនាំយកកីឡាករកូនកាត់ហ្វីលីពីនចំនួន ៨នាក់ត្រៀមចូលក្រុមជម្រើសជាតិនាពេលខាងមុខ មុនព្រឹត្តិការណ៍ខាងលើមកដល់។

តាមការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអង់គ្លេស ដែលបានចូលមកដឹកនាំក្រុមជម្រើសជាតិហ្វីលីពីនតាំងពីឆ្នាំ២០១៨ ខាងលើហាក់ដូចជាមានភាពស្ទាក់ស្ទើរក្នុងការប្រើប្រាស់ធនធានកីឡាករក្នុងស្រុក ខណៈបច្ចុប្បន្នលីគកំពូលហ្វីលីពីន ក៏កំពុងសម្រាកដោយសារជំងឺរាតត្បាត COVID-19 ដូច្នេះទើបតម្រូវការចាំបាច់ក្នុងការនាំយកធនធានកីឡាករពីក្រៅស្រុកមកចូលរួម។

តាមការចង្អុលបង្ហាញរបស់គ្រូបង្វឹកធ្លាប់មានបទពិសោធន៍ដឹកនាំក្លិបល្បីនៅលីគកំពូលថៃទាំងពីររួមមាន Buriram United និង Muangthong United រូបនេះដដែល បានបង្ហាញថារូបគាត់កំពុងសិក្សាលើគុណភាព សមត្ថភាពកីឡាករ ព្រមទាំងលទ្ធភាពក្នុងនាចូលក្រុមជម្រើសជាតិហ្វីលីពីនផងដែរ ដោយត្រូវឆ្លងកាត់ឯកសារទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ។

តាមការចុះផ្សាយកីឡាករទាំង ៨រូបស្ថិតនៅក្នុងបញ្ជីតាមដានរបស់លោក Scott Cooper  រួមមានៈ

១. Jesper Nyholm – វ័យ ២៦ឆ្នាំ – ខ្សែការពារ – កូនកាត់ហ្វីលីពីន/ស៊ុយអែត

 

២. Gerrit Holtmann – វ័យ ២៥ឆ្នាំ – ខ្សែបម្រើ – កូនកាត់ហ្វីលីពីន/អាល្លឺម៉ង់

 

៣. Raphael Obermair – វ័យ ២៤ឆ្នាំ – ខ្សែបម្រើការពារស្លាប – កូនកាត់ហ្វីលីពីន/អាល្លឺម៉ង់

 

៤. Bernd Schipmann – វ័យ ២៥ឆ្នាំ – អ្នកចាំទី – កូនកាត់ហ្វីលីពីន/អាល្លឺម៉ង់

 

៥. Jesse Curran – វ័យ ២៣ឆ្នាំ – ខ្សែបម្រើការពារ – កូនកាត់ហ្វីលីពីន/អូស្ត្រាលី

 

៦. Michael Kempter – វ័យ ២៥ឆ្នាំ – ខ្សែការពារ – កូនកាត់ហ្វីលីពីន/ស្វីស

 

៧. Niko de Vera – វ័យ ២៣ឆ្នាំ – ខ្សែការពារឆ្វេង – កូនកាត់ហ្វីលីពីន/អាមេរិក

 

៨. Jefferson Tabinas- វ័យ ២១ឆ្នាំ – ខ្សែការពារកណ្តាល – កូនកាត់ហ្វីលីពីន/ហ្គាណា (កើតនៅប្រទេសជប៉ុន) 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628