បាល់ទាត់

Pep ថា​ក្រុម​លោក Ole Gunnar Solskjaer ជា​គូប្រជែងពាន​ Premier League រដូវ​កាល​ក្រោយ

គ្រូ​បង្វឹកក្លិប Manchester City លោក Pep Guardiola និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​មានក្រុម​៦​រួម​ទាំង​ Manchester Unitred ដែរ​គឺ​ជា​ក្លាយ​ជា​ក្រុម​ប្រជែង​ពាន​ Premier League ដ៏​តឹងតែង​នៅ​រដូវ​កាល​ក្រោយ។

គ្រូ​បង្វឹក​ក្រុមមេឃខៀវរូបនេះ​និយាយថា៖” ខ្ញុំ​គិត​ថា​រៀងរាល់រដូវកាល​គូប្រជែង​កាន់​តែ​ខ្លាំងឡើងៗ។ Liverpool នៅ​តែ​ជា​ក្រុម​ខ្លាំង​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​រយៈ​កាល​២​ឬ​៣​ឆ្នាំ​ចុង​ក្រោយ។​ពេល​នេះ​យើង​ឃើញ​ពី​របៀប​ដែល Chelsea វិនីយោគក្នុង​ទីផ្សារ​ដោះដូរ។​យើង​បាន​ឃើញមួយរយៈ​កាល​ចុង​ក្រោយ​ដែល Manchester United ឆ្ពោះ​ទៅ​មុខ​មួយជំហ៊ាន​ទៀត៣។

” Tottenham មាន​កីឡាករ​ជា​ពី​របួស់អស់​ក្នុង​រយៈពេល​ចុង​ក្រោយ​ហើយ​មាន​គ្រូ​បង្វឹក​ប្រកបដោយ​បទពិសោធន៍​ដូច​ជា​លោក Mouinho ពួក​គេ​តែងតែខ្លាំង។ Arsenal ត្រូវ​ការ​ពេល​ជា​ច្រើន​ទៀត​ជាមួយ​លោក Mikel Arteta ហើយមុននិង​ក្រោយ​គង់​តែ​កើត​ឡើង។ គ្រប់​ៗរដូវ​កាលក្រុម​កាន់​តែ​ខ្លាំងទៅៗ​ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួតប្រជែង​មួយកាន់​តែ​ពិបាក”។

blog_image

លោក Ole Gunnar Solskjaer កាល​ពី​ថ្មី​២នេះ​បានសន្និដ្ឋាន​ថា​បិសាចក្រហម​ខ្វះ​ខាត​កីឡាករមាន​គុណភាព​២​ឬ​៣​នាក់​រួម​បទពិសោធន៍​ដើម្បី​អាច​ប្រកួតប្រជែង​ពាន Premier League ជាមួយ​គេជាមួយេង​បាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628