បាល់ទាត់

គួច សុកុម្ភៈ មិនសូវពូកែDrama តែរក្សាកៅអីជម្រើសដំបូងជម្រើសជាតិជាង១០ឆ្នាំ

ខ្សែបម្រើឆ្នើម គួច សុកុម្ភៈ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថាមិនសូវពូកែនិយាយស្តី ឬបញ្ចេញអារម្មណ៍តាមបណ្តាញសង្គម ប៉ុន្តែបើមើលពីការខិតខំប្រឹងប្រែងវិញ គេរក្សាទម្រង់លេងបាន១០ឆ្នាំក្នុងការជាប់ជម្រើសដំបូងក្នុងក្រុមជម្រើសជាតិ នៅ AFF Suzuki Cup។

១០ឆ្នាំចុងក្រោយ កម្ពុជា ឆ្លងផុតវគ្គជម្រុះ AFF Suzuki Cup បាន២ដងប៉ុណ្ណោះគឺឆ្នាំ២០០៨ និង២០១៦។ ក្នុងនោះទាំង២លើកនេះ សុទ្ធតែមានវត្តមាន ម្ចាស់អាវលេខ១០ក្នុងក្រុម បូករួមទាំងការប្រកួតឆ្នាំ២០១៨នេះដែលកម្ពុជាជាប់លេងវគ្គចែកពូលស្វ័យប្រវត្តិក៏មានរូបគេដូចគ្នា។

គួច សុកុម្ភៈ ផ្តើមអាជីពនៅក្លិបខេមរាកីឡាឆ្នាំ២០០៦ មុនបន្តមករួមរស់ជាមួយ ភ្នំពេញក្រោនពីឆ្នាំ២០១១-២០១៥ និងចុងក្រោយផ្លាស់ទៅ ណាហ្គាវ៉ើល មកទល់បច្ចុប្បន្ន។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628