បាល់ទាត់

Ben Davis កូនកាត់​អង់គ្លេស​ថៃ​ចុះ​កុងត្រា​អចិន្រ្ដៃយ៍ជាមួយ​ក្លិប Fulham របស់​អង់គ្លេស២​ឆ្នាំ

ខ្សែបម្រើ​សញ្ជាតិ​ថៃ-កាត់​អង់គ្លេស​ Ben Davis បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប Fulham រយៈ​ពេល​២ឆ្នាំ ដែល​លេង​នៅ​ក្នុង​លីគ​ទី​២​អង់គ្លេស EFL Championship។

Davis គឺជាកីឡាករ​ថៃ​ដេល​លេង​នៅ​ក្របខ័ណ្ឌបាល់​ទាត់​លំដាប់​ខ្ពស់នៅ​អឺរ៉ុប​ដូច​ជា Macel Sieghart និង Thanawat Suengchitthawon ជាដើម។​គាត់​បាន​ហ្វឹកហាត់ជាមួយក្រុមជម្រើស​ជាតិ U-22សិង្ហបុរី​ប៉ុន្តែ​សម្រេច​ចិត្ត​លេង​ដំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃ​ទៅ​វិញ។ កីឡាករ​វ័យ​១៩​ឆ្នាំបាន​លេង​ក្នុង​ការ​ប្រកួត​ដំបូងឲ្យ​ក្រុមជម្រើស​ជាតិ​ថៃ​ U23 ក្នុង​ពានរង្វាន់ AFC U23 Championship កាល​ពី​ខែមករា។ Davis ជួយក្រុមរបស់​លោក Akira Nishino ឡើង​ដល់វគ្គ​៨​ក្រុម​ចុង​ក្រោយ ប៉ុន្តែ​ត្រូវ​ធ្លាក់​ត្រឹម​នេះ​ក្រោយ​ចាញ់​ក្រុម​ម្ចាស់​ជើង​ឯកអារ៉ាបីសាអូឌីត។

រដូវ​កាល​នេះ! រូប​គេ​លេង​ជាមួយក្រុម​យុវជន U23 របស់ Fulham ក្នុងពាន​ Premier League U23។ កុងត្រា​របស់​គាត់​ផុត​កំណត់​ក្នុង​ខែ​មិថុនា​ឆ្នា​នេះ​ហើយ បន្ទាប់​ពីពិភាក្សា​អស់​ពេល​ដ៏យូរ ភាគី​ទាំងពីរ​បាន​យល់​ព្រមបន្ត​កុងត្រា​ជា​កីឡាករ​អាជីព​ពេញ​លេញ​២​ឆ្នាំទៀត។ និយាយ​ពី​កីឡាករ​មាន​កំណើត​នៅ​ប្រទេស​ថៃ​រូបនេះ​គឺ រូប​គេ​ជាកីឡាករម្នាក់​ក្នុង​ចំណោម​៥នាក់​ដែល​ទទួល​បាន​អាហារូបករណ៍ហ្វឹកហាត់​ពី​ក្លិប Fulham រយៈ​ពេល​២ឆ្នាំ ខណៈ​ឆាប់​ៗ​នេះ​រូប​គេ​នឹង​ទទួល​បាន​កុងត្រាអចិន្រ្តៃយ៍ជាមួយក្លិប។

អ្វី​ដែល​ឈាន​ទៅ​ដល់​ការ​ចុះ​កុងត្រា​អចិន្រ្តៃយ៍​នេះ​ពី​អាស្រ័យលើ​ការ​បង្ហាញទម្រង់​លេង​ល្អក្នុង​ក្រុម U18​ និង​U-23 របស់​ក្លិប៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628