បាល់ទាត់

Teerasil Dangda ជា​ខ្សែ​ប្រយុទ្ធល្អបំផុត​ក្នុង​លីគ​កំពូលជប៉ុន?

ប្រធាន​ក្រុមជម្រើស​ជាតិ​ថៃកីឡាករ Teerasil Dangda ​ដែល​លេងនៅ​ក្លិប​ជប៉ុន Shimizu S-Pulse គឺ​ជាខ្សែ​ប្រយុទ្ធ​ល្អបំផុត​ក្នុង​លីគកំពូល​ជប៉ុន J. League។

កាល​ពី​ថ្មីៗនេះ! J. League បាន​ធ្វើ​ការ​ស្ទង់មតិដោយ​ការ​បោះ​ឆ្នោត​ក្នុងបណ្ដាញ​សង្គម​ជ្រើស​រើស​ខ្សែប្រយុទ្ធល្អបំផុត​ដែល​ក្នុង​បញ្ជី​បេក្ខភាព​មាន Teerasil ខ្សែ​ប្រយុទ្ធជប៉ុន Musashi Suzuki, Jay Bothroyd, អតីត​ខ្សែ​ប្រយុទ្ធក្លិប Vissel Kobe កីឡាករ David Villa និង Marcos Junior។

ទីបំផុត! Teerasil ទទួល​បាន​សំឡេងគាំទ្រលើស​កីឡាករ Marcos Junior ដល់​ទៅ​៧៦ភាគរយ ក្នុង​ការបោះ​ឆ្នោត​ជុំ​ចុង​ក្រោយ​ដែល​មាន​ឈ្មោះ​ជា​ខ្សែប្រយុទ្ធល្អបំផុត​ក្នុង​លីគ​កំពូល។ ថ្វើ​បើ​ប្រកបអាជីពបាល់​ទាត់​នៅ​ជប៉ុនត្រឹម​តែ​២​ឆ្នាំ កីឡាករ​រូបនេះបាន​ក្លាយ​ជា​កីឡាករសំខាន់​ជួយក្លិប Sanfrecce Hiroshima ប្រកួតប្រជែង​ក្នុង​ J. League 1 កាល​ពី​ឆ្នាំ​២០១៨។ កីឡាករ​វ័យ៣២ឆ្នាំ​រក​បាន​៧​គ្រាប់​ក្នុង​៣៦​ប្រកួត​អំឡុង​ពាក់​អាវឲ្យ ​Sanfrecce។

រដូវ​កាល​នេះ​! គាត់​ចូល​រួម​ជាមួយ Shimizi S-Pulse ក្នុង​លក្ខខ័ណ្ឌខ្ចី​ជើង​ពី​ក្លិប Muangthong United ​ហើយកីឡាករ​ខ្លួន​ឯង​នៅ​តែ​ជា​តួសំខាន់​របស់​អ្នក​គាំទ្រ​ដដែល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628