បាល់ទាត់

ផ្លូវការៈ McTominay តកិច្ចសន្យាថ្មីស្នាក់នៅ Old Trafford ដល់ឆ្នាំ២០២៥

កីឡាករនៃក្រុមជម្រើសជាតិស្កុតឡែន Scott McTominay បានឈានដល់ការចព្រមព្រៀងចុះកិច្ចសន្យាថ្មីបន្ថែមទៀតស្នាក់នៅជាមួយក្លិបបិសាចក្រហម Manchester United ដល់បំណាច់រដូវកាល២០២៤/២០២៥ ។

ជារួម កីឡាករដែលកើតចេញពីថ្នាល់យុវជនរបស់ Manchester United ផ្ទាល់រូបនេះនៅសល់កិច្ចសន្យាការងារជាមួយក្លិប ៣ឆ្នាំទៀតឯណោះ ប៉ុន្តែនៅតែសម្រេចចិត្តចុះកិច្ចសន្យាបន្ថែមទៀត ដ្បិតរូបគេក៏នៅមានវ័យទើបតែ ២៣​ឆ្នាំ។

តាមកិច្ចសន្យាថ្មី Scott McTominay បានយល់ព្រមជាកីឡាករកម្មសិទ្ធិរបស់ក្លិបម្ចាស់កីឡដ្ឋាន Old Trafford រហូតដល់ដំណាច់រដូវកាល២០២៤/២០២៥ និងមានជម្រើសបន្ថែមកិច្ចសន្យាតម្តង ១រដូវកាលថែមទៀតក្រោយអស់សពុលភាពកិច្ចសន្យាមួយនេះ។

រំលឹកឡើងវិញកីឡាករម្ចាស់អាវលេខ ៣៩ ខាងលើបានចាប់ផ្តើមកសាងឈ្មោះដំបូងក្រោមសេចក្តីទុកចិត្តពីអតីតអ្នកចាត់ការទូទៅក្លិប Manchester United ពោលគឺលោក Jose Mourinho ខណៈបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Ole Gunnar Solsjkaer ក៏បានបង្ហាញថ្វីជើងជានិច្ចជាពិសេសក្នុងរដូវកាលនេះ ស្របពេលដែលកីឡាករមួយចំនួនទៀតក្នុងក្រុមកំពុងរបួស៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628