បាល់ទាត់

Arsenal ផ្តល់សេចក្តីទុកចិត្តបន្តកិច្ចសន្យាថ្មីដល់ David Luiz មួយរដូវកាលទៀត

ដំណឹងនាព្រឹកនេះ ក្លិបកាំភ្លើងធំ Arsenal បានផ្តល់សេចក្តីទុកចិត្តបន្តកិច្ចសន្យាថ្មីដល់ខ្សែការពារវ័យចាស់ខ្លួន David Luiz  មួយរដូវកាលទៀត។

ក្រោយការចាកចេញពីតោខៀវ Chelsea មកចូលរួមជាមួយក្លិបគូប្រជែងក្នុងក្រុងតែមួយ Arsenal តាំងពីដើមរដូវកាល២០១៩/២០២០ បានចុះកិច្ចសន្យាចាស់តែមួយរដូវកាលប៉ុណ្ណោះ ដោយនឹងត្រូវផុតនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ប៉ុន្តែពេលនេះបានបន្តកិច្ចសន្យាថ្មី ១រដូវកាលទៀត។

David Luiz ក្នុងមួយរយៈចុងក្រោយក៏លេចនូវពាក្យចចាមអារ៉ាមពីដំណឹងចង់បានរបស់អតីតក្លិប Benfica នៃលីគកំពូលព័រទុយហ្គាល់ផងដែរ។

បើតាមប្រភពអ្នកព័ត៌មានជិតស្និទ្ធនឹងក្លិប Arsenal លោក David Ornstein បានបង្ហោះលើគណៈនីផ្ទាល់ខ្លួនលោក បានបង្ហាញឲ្យដឹងថាក្លិបក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Mikel Arteta បានសម្រេចបន្តកិច្ចសន្យាថ្មីដល់កីឡាករខ្សែការពារ David Luiz ១រដូវកាលថ្មីទៀត និងកំពុងត្រៀមទិញផ្តាច់កីឡាករខ្ចីជើង ២រូបជាមួយលក្ខណៈផ្តល់កិច្ចសន្យាថ្មីម្នាក់ ៤រដូវកាលរួមមាន Pablo Mari និង Cedric Soares 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628